​ម្តេច​ក៏​ព្រះរាជា​ភាន់ច្រឡំ​ ​នឹង​បូ​ជាយ័​ញ្ញ​ដោយ​ព្រះរាជ​កញ្ញា​ទាំង​ ​៤​ ​ព្រះអង្គ​ ​ដែល​មាន​សម្បុរ​លឿង​ ​មាន​ជាតិ​ស្មើ​ ​ជា​បុគ្គល​ស្អាត​ ​ដែល​មានខ្លួន​លាប​ហើយដោយ​ខ្លឹមចន្ទន៍​។​ ​ម្តេច​ក៏​ព្រះរាជា​ភាន់ច្រឡំ​ ​នឹង​បូ​ជាយ័​ញ្ញ​ដោយ​ព្រះមហេសី​ទាំង​ ​៤​ ​ព្រះអង្គ​ ​ដែល​មាន​សម្បុរ​លឿង​ ​មាន​ជាតិ​ស្មើ​ ​ជា​បុគ្គល​ស្អាត​ ​ដែល​មានខ្លួន​លាប​ហើយដោយ​ខ្លឹមចន្ទន៍​។​ ​ម្តេច​ក៏​ព្រះរាជា​ភាន់ច្រឡំ​ ​នឹង​បូ​ជាយ័​ញ្ញ​ដោយ​គហបតី​ទាំង​ ​៤​ ​នាក់​ ​ដែល​មាន​សម្បុរ​លឿង​ ​មាន​ជាតិ​ស្មើ​ ​ជា​បុគ្គល​ស្អាត​ ​ដែល​មានខ្លួន​លាប​ដោយ​ខ្លឹមចន្ទន៍​។​ ​ស្រុក​ ​និង​និគម​ទាំងឡាយ​ ​សូន្យ​ ​ឥត​មនុស្ស​ ​ក្លាយទៅជា​ព្រៃធំ​ ​យ៉ាងណាមិញ​ ​កាលបើ​ចន្ទ​កុមារ​ ​និង​សុរិយ​កុមារ​ ​ត្រូវ​ព្រះរាជា​យក​ទៅ​បូ​ជាយ័​ញ្ញ​ហើយ​ ​ក្រុង​បុប្ផវតី​ ​ក៏​នឹង​ ​(​ស្ងាត់សូន្យ​ឈឹង​)​ ​យ៉ាងនោះ​ដែរ​។​
ថយ | ទំព័រទី ១៩៨ | បន្ទាប់