​[​២២៣​]​ ​(​ព្រះនាង​គោតមី​ទេវី​.​.​.​)​ ​ខ្ញុំម្ចាស់​នឹង​ឆ្កួត​ ​សាបសូន្យ​ចាក​សេចក្តី​ចំរើន​ ​ប្រឡាក់ប្រឡូស​ដោយ​អាចម៍ដី​ពុំខាន​ ​បើ​ជន​សម្លាប់​ចន្ទ​កុមារ​ ​បពិត្រ​ព្រះ​សម្មតិទេព​ ​ជីវិត​របស់ខ្ញុំ​ម្ចាស់​នឹង​បែកធ្លាយ​។​ ​ខ្ញុំម្ចាស់​នឹង​ឆ្កួត​ ​សាបសូន្យ​ចាក​សេចក្តី​ចំរើន​ ​ប្រឡាក់ប្រឡូស​ ​ដោយ​អាចម៍ដី​ពុំខាន​ ​បើ​ជន​សម្លាប់​សុរិយ​កុមារ​ ​បពិត្រ​ព្រះ​សម្មតិទេព​ ​ជីវិត​របស់ខ្ញុំ​ម្ចាស់​នឹង​បែកធ្លាយ​។​
 [​៤២៤​]​ ​ស្រ្តី​ទាំងឡាយ​នេះ​ ​គឺ​នាង​ឃដ្តិ​កា​ ​នាង​ឧប​រិក្ខី​ ​នាង​បោក្ខរណី​ ​និង​នាង​គាយិ​កា​ ​ជា​អ្នកពោល​ពាក្យជា​ទីស្រឡាញ់​ទៅ​រកគ្នា​នឹងគ្នា​ ​ម្តេច​ក៏​មិន​រាំ​ឲ្យ​ចន្ទ​កុមារ​ ​និង​សុរិយ​កុមារ​សប្បាយរីករាយ​ ​(​ព្រោះ​ស្រ្តី​ដទៃ​)​ ​ស្មើដោយ​ស្រ្តី​ទាំងនោះ​ ​មិន​មាន​ទេ​។​ ​
ថយ | ទំព័រទី ១៩៩ | បន្ទាប់