​[​២២៥​]​ ​សេចក្តី​សោក​ក្នុង​ហឫទ័យ​នៃ​អញ​ណា​ ​ព្រោះតែ​ចន្ទ​កុមារ​ដែលគេ​នាំទៅ​ដើម្បី​សម្លាប់​ ​នែ​ខណ្ឌ​ហាល​ព្រាហ្មណ៍​ ​ម្តាយ​អ្នកឯង​ចូរ​ទទួលយក​សេចក្តី​សោក​ក្នុង​ហ្ឫទ័យ​នៃ​អញ​នេះ​ទៅចុះ​។​ ​សេចក្តី​សោក​ក្នុង​ហឫទ័យ​នៃ​អញ​ណា​ ​ព្រោះតែ​សុរិយ​កុមារ​ដែលគេ​នាំទៅ​ដើម្បី​សម្លាប់​ ​នែ​ខណ្ឌ​ហាល​ព្រាហ្មណ៍​ ​ម្តាយ​អ្នកឯង​ចូរ​ទទួលយក​សេចក្តី​សោក​ក្នុង​ហ្ឫទ័យ​នៃ​អញ​នេះ​ទៅចុះ​។​ ​សេចក្តី​សោក​ក្នុង​ហឫទ័យ​នៃ​អញ​ណា​ ​ព្រោះតែ​ចន្ទ​កុមារ​ ​ដែលគេ​នាំទៅ​ដើម្បី​សម្លាប់​ ​នែ​ខណ្ឌ​ហាល​ព្រាហ្មណ៍​ ​ប្រពន្ធ​អ្នកឯង​ ​ចូរ​ទទួលយក​សេចក្តី​សោក​ក្នុង​ហឫទ័យ​នៃ​អញ​នេះ​ទៅចុះ​។​ ​សេចក្តី​សោក​ក្នុង​ហឫទ័យ​នៃ​អញ​ណា​ ​ព្រោះតែ​សុរិយ​កុមារ​ ​ដែលគេ​នាំ​យក​ទៅ​ដើម្បី​សម្លាប់​ ​នែ​ខណ្ឌ​ហាល​ព្រាហ្មណ៍​ ​ប្រពន្ធ​របស់​អ្នក​ ​ចូរ​ទទួលយក​សេចក្តី​សោក​ក្នុង​ហឫទ័យ​នៃ​អញ​នេះ​ទៅចុះ​។​ ​
ថយ | ទំព័រទី ២០០ | បន្ទាប់