​[​៤២៦​]​ ​(​ចន្ទ​កុមារ​.​.​.​)​ ​បពិត្រ​ព្រះ​សម្មតិទេព​ ​ព្រះអង្គ​កុំ​សម្លាប់​ទូលព្រះបង្គំ​ទាំងឡាយ​ឡើយ​ ​សូម​ទ្រង់ព្រះ​រាជទាន​ខ្ញុំ​ព្រះអង្គ​ទាំងឡាយ​ឲ្យ​ជា​ទាសៈ​នៃ​ខណ្ឌ​ហាល​ព្រាហ្មណ៍​វិញ​ចុះ​ ​ខ្ញុំ​ព្រះអង្គ​ទាំងឡាយ​ ​សូមឲ្យ​ជា​អ្នក​ជាប់ចំណង​ ​ហើយ​ឃ្វាល​ដំរី​ ​និង​សេះ​។​ ​បពិត្រ​ព្រះ​សម្មតិទេព​ ​ព្រះអង្គ​កុំ​សម្លាប់​ទូលព្រះបង្គំ​ទាំងឡាយ​ឡើយ​ ​សូម​ទ្រង់ព្រះ​រាជទាន​ខ្ញុំ​ព្រះអង្គ​ទាំងឡាយ​ ​ឲ្យ​ជា​ទាសៈ​នៃ​ខណ្ឌ​ហាល​ព្រាហ្មណ៍​វិញ​ចុះ​ ​ខ្ញុំ​ព្រះអង្គ​ទាំងឡាយ​ ​សូមឲ្យ​ជា​អ្នក​ជាប់ចំណង​ ​ហើយ​ចោល​អាចម៍ដំរី​។​ ​បពិត្រ​ព្រះ​សម្មតិទេព​ ​ព្រះអង្គ​កុំ​សម្លាប់​ទូលព្រះបង្គំ​ទាំងឡាយ​ឡើយ​ ​សូម​ទ្រង់ព្រះ​រាជទាន​ខ្ញុំ​ព្រះអង្គ​ទាំងឡាយ​ ​ឲ្យ​ជា​ទាសៈ​នៃ​ខណ្ឌ​ហាល​ព្រាហ្មណ៍​វិញ​ចុះ​ ​ខ្ញុំ​ព្រះ​អង្គ​ទំាង​ឡាយ​ ​សូមឲ្យ​ជា​អ្នក​ជាប់ចំណង​ ​ហើយ​ចោល​អាចម៍សេះ​។​ ​បពិត្រ​ព្រះ​សម្មតិទេព​ ​ព្រះអង្គ​កុំ​សម្លាប់​ទូលព្រះបង្គំ​ឡើយ​ ​បើ​ព្រះអង្គ​សព្វព្រះទ័យ​ចំពោះ​ខណ្ឌ​ហាល​ព្រាហ្មណ៍​ណា​ ​សូម​ទ្រង់ព្រះ​រាជទាន​ខ្ញុំ​ព្រះអង្គ​ទាំងឡាយ​ ​ឲ្យ​ជា​ទាសៈ​នៃ​ខណ្ឌ​ហាល​ព្រាហ្មណ៍​នោះ​ចុះ​ ​ពុំ​នោះ​សោត​ ​សូម​ព្រះអង្គ​បំបរបង់​ឲ្យ​ចេញ​ចាក​ដែន​ ​ខ្ញុំ​ព្រះអង្គ​នឹង​ត្រាច់​ទៅកាន់​ភិក្ខាចារ​។​ ​
ថយ | ទំព័រទី ២០២ | បន្ទាប់