​បពិត្រ​ព្រះ​សម្មតិទេព​ ​នារី​ពួក​ខ្លះ​ ​សូម្បី​ជា​ស្រ្តី​កំសត់​ ​នៅតែ​ចង់បាន​កូន​ ​ហើយ​បន់ស្រន់​ទេព្តា​ ​ស៊ូ​លះបង់​ចំណង់​ប្លែក​ ​នៅតែ​មិនបាន​កូន​ទាំងឡាយ​ ​ក៏​មាន​។​ ​នារី​ពួក​ខ្លះ​ ​ធ្វើពាក្យ​ប្រកបដោយ​សេចក្តី​ប៉ុនប៉ង​ថា​ ​កូន​ទំាង​ឡាយ​របស់​យើង​ ​ចូរ​កើត​បន្ទាប់ពី​នោះ​ ​ចៅ​ទំាង​ឡាយ​ចូរ​កើត​ទៀត​ ​បពិត្រ​ព្រះ​សម្មតិទេព​ ​កាលបើ​ដូច្នេះ​ ​(​ហេតុអ្វី​ក៏​)​ ​ព្រះអង្គ​សម្លាប់​ទូលព្រះបង្គំ​ទាំងឡាយ​ ​ដើម្បី​បូ​ជាយ័​ញ្ញ​ ​ដោយ​មិន​សម​ហេតុ​។​ ​ពួក​ស្រ្តី​តែង​បានកូន​ដោយ​ការ​បន់ស្រន់​ ​បពិត្រ​ព្រះរាជ​បិតា​ ​ព្រះអង្គ​កុំ​សម្លាប់​ទូលព្រះបង្គំ​ទាំងឡាយ​ឡើយ​ ​ព្រះអង្គ​កុំ​បូ​ជាយ័​ញ្ញ​នេះ​ ​ដោយ​បុត្រ​ទាំងឡាយ​ ​ដែល​បាន​ដោយ​លំបាក​ឡើយ​។​ ​ពួក​ស្ត្រី​តែង​បានកូន​ដោយ​ការ​បន់ស្រន់​ ​បពិត្រ​ព្រះរាជ​បិតា​ ​ព្រះអង្គ​កុំ​សម្លាប់​ទូលព្រះបង្គំ​ទាំងឡាយ​ឡើយ​ ​សូម​ព្រះអង្គ​កុំ​ញ៉ាំង​ទូលព្រះបង្គំ​ទាំងឡាយ​ ​ឲ្យ​ព្រាត់ប្រាស​ចាក​មាតា​ ​និង​បុត្រ​ទាំងឡាយ​ ​ដែល​បាន​ដោយ​លំបាក​។​ ​
ថយ | ទំព័រទី ២០៣ | បន្ទាប់