​[​៤២៧​]​ ​បពិត្រ​ព្រះមាតា​ ​ព្រះអង្គ​បាន​បង្កើត​បុត្រ​ ​គឺ​ចន្ទ​កុមារ​មក​ ​មានទុក្ខ​ព្រួយ​ច្រើនណាស់​ ​ព្រោះតែ​ការ​ចិញ្ចឹម​ ​ខ្ញុំ​ជា​កូន​សូម​ក្រាប​ថ្វាយបង្គំ​ព្រះ​បាទា​នៃ​ព្រះមាតា​ ​សូមឲ្យ​ព្រះរាជ​បិតា​ ​បាន​ទៅ​បរលោក​ ​(​ដែល​បរិបូណ៌​ដោយ​សម្បត្តិ​)​ ​ចុះ​។​ ​បពិត្រ​ព្រះមាតា​ ​ណ្ហើយចុះ​ ​សូម​ព្រះមាតា​ឱប​កៀក​ខ្ញុំ​ ​ហើយ​អនុញ្ញាត​ឲ្យ​ថ្វាយបង្គំ​ព្រះ​បាទា​ព្រះមាតា​ ​ឥឡូវនេះ​ ​ខ្ញុំ​នឹង​ទៅកាន់​ទី​ព្រាត់ប្រាស​ដើម្បី​ប្រយោជន៍​ដល់​យ័ញ្ញ​របស់​ព្រះបាទ​ឯករាជ​។​ ​បពិត្រ​ព្រះមាតា​ ​ណ្ហើយចុះ​ ​សូម​ព្រះមាតា​ឱប​កៀក​ខ្ញុំ​ ​ហើយ​អនុញ្ញាត​ឲ្យ​ថ្វាយបង្គំ​ព្រះ​បាទា​ព្រះមាតា​ ​ឥឡូវនេះ​ ​ខ្ញុំ​នឹង​ធ្វើ​សេចក្តី​សោក​ក្នុង​ហ្ឫទ័យ​នៃ​ព្រះមាតា​ ​ហើយ​ទៅកាន់​ទី​ព្រាត់ប្រាស​។​ ​បពិត្រ​ព្រះមាតា​ ​ណ្ហើយចុះ​ ​សូម​ព្រះមាតា​ឱប​កៀក​ខ្ញុំ​ ​ហើយ​អនុញ្ញាត​ឲ្យ​ថ្វាយបង្គំ​ព្រះ​បាទា​ព្រះមាតា​ ​ឥឡូវនេះ​ ​ខ្ញុំ​នឹង​ធ្វើ​សេចក្តី​សោក​ក្នុង​ហ្ឫទ័យ​នៃ​ជន​ ​ហើយ​ទៅកាន់​ទី​ព្រាត់ប្រាស​។​
ថយ | ទំព័រទី ២០៤ | បន្ទាប់