​[​៤២៨​]​ ​(​ព្រះមាតា​.​.​.​)​ ​ម្នាល​គោតមី​បុត្រ​ ​ណ្ហើយចុះ​ ​បា​ឯង​ចូរ​បួង​មោលី​ដោយ​ស្លឹក​ឈូក​ ​បា​ឯង​ចូរ​ប្រដាប់​ផ្កាកម្រង​ ​ដែល​លាយ​ដោយ​ត្របកផ្កា​ចម្បា​នេះ​ជាប្រក្រតី​ ​ពីដើម​របស់​បា​។​ ​ហក​ ​បា​ឯង​ធ្លាប់​លាប​ស្រឡាប​ដោយ​ខ្លឹមចន្ទន៍​ទាំងឡាយ​ណា​ ​ហើយ​ល្អ​រុងរឿង​ក្នុង​រាជបរិស័ទ​ ​(​នេះ​)​ ​ជា​គ្រឿង​លាប​របស់​បា​ ​បា​ចូរ​លាប​ខ្លឹមចន្ទន៍​ ​ជាទីបំផុត​ចុះ​។​ ​ហក​ ​បា​ឯង​ស្លៀកដណ្តប់​សំពត់​ទាំងឡាយ​ណា​ ​មានសាច់​ទន់​ ​ៗ​ ​រមែង​ល្អ​រុងរឿង​ ​ក្នុង​រាជបរិស័ទ​ ​(​នេះ​)​ ​ជា​សំពត់​មានសាច់​ទន់​ ​បា​ចូរ​ស្លៀកសំពត់​ដែល​កើត​ក្នុង​ដែន​កាសី​ ​មាន​ក្នុង​ទីបំផុត​ចុះ​។​ ​បា​ឯង​ល្អ​រុងរឿង​ដោយ​ហត្ថាភរណៈ​ណា​ ​ក្នុង​រាជបរិស័ទ​ ​បា​ចូរ​ពាក់​នូវ​ហត្ថាភរណៈ​ ​ដ៏ហើយ​ដោយ​កែវ​មុក្តា​ ​កែវមណី​ ​និង​មាស​ ​(​នោះ​ចុះ​)​។​
ថយ | ទំព័រទី ២០៥ | បន្ទាប់