[​៤២៩​]​ ​(​នាង​ចន្ទា​ទេវី​.​.​.​)​ ​ព្រះបាទ​ឯករាជ​នេះ​ ​ជា​អ្នករក្សា​ដែន​ ​ជា​ម្ចាស់ផែនដី​ ​ជា​អ្នកទទួល​មត៌ក​របស់​អ្នកជនបទ​ ​ជា​ឥស្សរៈ​លើ​លោក​ ​ទ្រង់​ជាធំ​ ​តែ​មិន​ញ៉ាំង​សេចក្តី​សេ្នហា​ឲ្យ​កើត​ក្នុង​ព្រះរាជបុត្រ​ដោយពិត​។​
 ​[​៤៣០​]​ ​(​ព្រះបាទ​ឯករាជ​.​.​.​)​ ​បុត្រ​ប្រុស​ទាំងឡាយ​ ​ជាទីស្រឡាញ់​របស់​អញ​ ​ម្យ៉ាងទៀត​ ​នាង​ឯង​ក្តី​ ​ភរិយា​ទាំងឡាយ​ ​(​ឯទៀត​)​ ​ក្តី​ ​ក៏​ជាទីស្រឡាញ់​របស់​អញ​ ​ប៉ុន្តែ​អញ​ចង់បាន​ឋានសួគ៌​ទេតើ​ ​បាន​ជា​អញ​ឲ្យ​គេ​សម្លាប់​ដោយហេតុ​នោះ​។​​
 [​៤៣១​]​ ​(​នាង​ចន្ទា​ទេវី​.​.​.​)​ ​បពិត្រ​ព្រះ​សម្មតិទេព​ ​សូម​ព្រះអង្គ​សម្លាប់​ខ្ញុំម្ចាស់​មុន​ ​កុំ​ឲ្យ​សេចក្តី​ទុក្ខ​បំបែក​ហ្ឫទ័យ​ខ្ញុំម្ចាស់​ឡើយ​ ​បពិត្រ​ព្រះ​សម្មតិទេព​ ​បុត្រ​របស់​ព្រះអង្គ​ ​ជា​អ្នកមាន​គ្រឿងអលង្ការ​ប្រដាប់​ហើយ​ ​ជា​បុត្រ​ល្អល្អះ​ ​ជា​សុខុមាលជាតិ​។​ ​បពិត្រ​ព្រះអង្គ​ជា​ម្ចាស់​គេ​ ​ណ្ហើយចុះ​ ​សូម​ព្រះអង្គ​សម្លាប់​ខ្ញុំម្ចាស់​ចុះ​ ​ខ្ញុំម្ចាស់​ជា​ស្រ្តី​មាន​សេចក្តី​សោក​ជាមួយគ្នា​នឹង​ចន្ទ​កុមារ​ ​សូម​ព្រះអង្គ​ធ្វើបុណ្យ​ឲ្យ​បរិបូណ៌​ចុះ​ ​យើងខ្ញុំទាំងពីរនាក់​ ​នឹង​ត្រាច់​ទៅ​ក្នុង​បរលោក​។
ថយ | ទំព័រទី ២០៦ | បន្ទាប់