​[​៤៣២​]​ ​(​ព្រះបាទ​ឯករាជ​.​.​.​)​ ​ម្នាលនាង​ចន្ទា​មាន​ភ្នែក​វិសេសវិសាល​ ​នាង​កុំ​យំ​ឡើយ​ ​ជន​ទាំងឡាយ​ជា​បងប្អូន​ខាង​ប្តី​របស់​នាង​ជាច្រើន​ ​ជន​ទាំងនោះ​ ​នឹង​ញ៉ាំង​នាង​ឲ្យ​ត្រេកអរ​ ​ព្រោះ​គោតមី​បុត្រ​ ​ត្រូវ​គេ​បូ​ជាយ័​ញ្ញ​ហើយ​។​
 ​[​៤៣៣​]​ ​(​អភិ​សម្ពុទ្ធ​គាថា​)​ ​កាលបើ​ព្រះបាទ​ឯករាជ​ ​ទ្រង់​ត្រាស់​យ៉ាងនេះ​ហើយ​ ​នាង​ចន្ទា​ទេវី​ប្រហារ​ខ្លួនឯង​ដោយ​បាតដៃ​ទាំងឡាយ​ ​(​ទ្រង់​ពិលាប​ថា​)​ ​ការរស់នៅ​ក្នុង​លោក​នេះ​ ​ល្មម​ប៉ុណ្ណឹង​ហើយ​ ​អញ​នឹង​ផឹកថ្នាំ​ពិស​ឲ្យ​ស្លាប់​។​ ​ព្រោះថា​ ​ជន​ទាំងឡាយ​ ​ជា​ញាតិ​មិត្រ​ ​ជា​សំឡាញ់​របស់​ព្រះរាជា​នេះ​ ​មិន​មាន​អ្នកណាមួយ​ហ៊ាន​ក្រាបទូល​ព្រះរាជា​ថា​ ​សូម​ព្រះអង្គ​កុំ​សម្លាប់​ព្រះរាជបុត្រ​ទាំងឡាយ​ ​ដែល​កើតអំពី​ព្រះ​ឱរា​ដូច្នេះ​ឡើយ​។​ ​ជន​ទាំងឡាយ​ ​ជា​ញាតិ​មិត្រ​ ​ជា​សំឡាញ់​របស់​ព្រះរាជា​នេះ​ ​មិន​មាន​អ្នកណាមួយ​ហ៊ាន​ក្រាបទូល​ព្រះរាជា​ថា​ ​សូម​ព្រះអង្គ​កុំ​សម្លាប់​ព្រះរាជបុត្រ​ ​ដែល​កើតអំពី​ព្រះអង្គ​ដូច្នេះ​ឡើយ​។​ ​
ថយ | ទំព័រទី ២០៧ | បន្ទាប់