​បុត្រ​របស់ខ្ញុំ​ម្ចាស់​ទាំងឡាយ​នេះ​ ​ពាក់​កម្រងផ្កា​ ​ទ្រទ្រង់​គ្រឿងប្រដាប់​ជា​វិការៈ​នៃ​មាស​ ​សូម​ព្រះរាជា​បូ​ជាយ័​ញ្ញ​ដោយ​រាជបុត្រ​ទាំងឡាយ​ចុះ​ ​ប៉ុនែ្ត​សូម​ព្រះអង្គ​លែងគោ​ត​មី​បុត្រ​។​ ​បពិត្រមហារាជ​ ​សូម​ព្រះអង្គ​កាប់​ខ្ញុំម្ចាស់​ ​១០០​ ​កំណាត់​ ​ហើយ​បូ​ជាយ័​ញ្ញ​គ្រប់​ទាំង​ ​៧​ ​កន្លែងចុះ​ ​ព្រះអង្គ​កុំ​សម្លាប់​បុត្រ​ច្បង​ដែល​ជា​អ្នក​អង់អាច​ដូច​សីហៈ​ ​ជា​អ្នក​មិន​ប្រទូស្ត​។​ ​បពិត្រមហារាជ​ ​សូម​ព្រះអង្គ​ចិញ្រ្ចាំ​ខ្ញុំម្ចាស់​ ​១០០​ ​កំណាត់​ ​ហើយ​បូ​ជាយ័​ញ្ញ​គ្រប់​ទាំង​ ​៧​ ​កន្លែងចុះ​ ​ព្រះអង្គ​កុំ​សម្លាប់​បុត្រ​ច្បង​ដែល​សត្វលោក​ទាំងអស់​អាឡោះអាល័យ​ឡើយ​។​ ​
 [​៤៣៤​]​ ​(​ចន្ទ​កុមារ​.​.​.​)​ ​គ្រឿង​អាភរណៈ​ច្រើនយ៉ាង​ ​គឺ​កែវ​មុក្តា​ ​កែវមណី​ ​កែវ​ពៃទូរ្យ​ដែល​ប្រសើរ​ ​និង​មិន​ប្រសើរ​ ​យើង​ឲ្យហើយ​ដល់​នាង​ ​ក្នុង​រឿង​ដែល​នាង​និយាយល្អ​ហើយ​ ​នេះ​ជាអំណោយ​ ​ទីបំផុត​ ​ចូរ​មានដល់​នាង​ចុះ​។​
ថយ | ទំព័រទី ២០៨ | បន្ទាប់