​[​៤៣៥​]​ ​(​នាង​ចន្ទា​ទេវី​.​.​.​)​ ​កាលពីដើម​ ​ព្រះរាជ​បុ​ត្រ​ទំាង​ឡាយ​ណា​ ​ដែល​មាន​កម្រងផ្កា​រីក​សំពោង​ ​ពាក់​ហើយ​លើ​ ​ក​ ​ទាំងឡាយ​ ​ថ្ងៃនេះ​ព្រះរាជបុត្រ​ទាំងនោះ​ ​ត្រឡប់ទៅ​ជា​មាន​ដាវ​ ​ដែលគេ​សំលៀង​មុត​ ​នឹង​ធ្លាក់​លើ​ ​ក​ ​ទាំងឡាយ​វិញ​។​ ​ពីដើម​ ​ព្រះរាជបុត្រ​ទាំងឡាយ​ណា​ ​ដែល​មាន​កម្រងផ្កា​ដ៏​វិចិត្រ​ហើយ​ ​ពាក់​លើ​ ​ក​ ​ទាំងឡាយ​ ​ថ្ងៃនេះ​ ​ព្រះរាជបុត្រ​ទាំងនោះ​ ​ត្រឡប់ទៅ​ជា​មាន​ដាវ​ ​ដែលគេ​សំលៀង​មុត​ ​នឹង​ធ្លាក់​លើ​ ​ក​ ​ទាំងឡាយ​វិញ​។​ ​មិនយូរ​ប៉ុន្មាន​ទេ​ ​មុខតែ​ដាវ​នឹង​ធ្លាក់​លើ​ ​ក​ ​នៃ​រាជបុត្រ​ទាំងឡាយ​ពុំខាន​ ​ហ្ឫទ័យ​របស់ខ្ញុំ​ម្ចាស់​ ​ខាន​បែកធ្លាយ​ឯណា​បាន​ ​ព្រោះ​ចំណង​យ៉ាង​មាំ​ ​មានដល់​ខ្ញុំម្ចាស់​ហើយ​។​ ​ម្នាល​ចន្ទ​កុមារ​ ​និង​សុរិយ​កុមារ​ ​អ្នក​ទាំងឡាយ​ ​ជា​អ្នក​ទ្រទ្រង់​សំពត់​សាច់​ល្អ​ ​ដែល​កើត​ក្នុង​ដែន​កាសី​ ​ទ្រទ្រង់​កុណ្ឌល​ ​លាប​ស្រឡាប​ដោយ​កំញាន​ ​និង​ខ្លឹមចន្ទន៍​ ​ចូរ​ចេញទៅ​ ​ដើម្បី​យ័ញ្ញ​នៃ​ព្រះបាទ​ឯករាជ​ចុះ​។​ ​
ថយ | ទំព័រទី ២០៩ | បន្ទាប់