​ម្នាល​ចន្ទ​កុមារ​ ​និង​សុរិយ​កុមារ​ ​អ្នក​ទាំងឡាយ​ ​ជា​អ្នក​ទ្រទ្រង់​សំពត់​មានសាច់​ល្អ​ ​ដែល​កើត​ក្នុង​ដែន​កាសី​ ​ទ្រទ្រង់​កុណ្ឌល​ ​លាប​ស្រឡាប​ដោយ​កំញាន​ ​និង​ខ្លឹមចន្ទន៍​ ​ធ្វើ​សេចក្តី​សោក​ក្នុង​ហ្ឫទ័យ​នៃ​មាតា​ ​ចូរ​ចេញទៅ​ចុះ​។​ ​ម្នាល​ចន្ទ​កុមារ​ ​និង​សុរិយ​កុមារ​ ​អ្នក​ទាំងឡាយ​ ​ជា​អ្នក​ទ្រទ្រង់​សំពត់​មានសាច់​ល្អ​ ​ដែល​កើត​ក្នុង​ដែន​កាសី​ ​ទ្រទ្រង់​កុណ្ឌល​ ​លាប​ស្រឡាប​ដោយ​កំញាន​ ​និង​ខ្លឹមចន្ទន៍​ ​ធ្វើ​សេចក្តី​សោក​ក្នុង​ហ្ឫទ័យ​នៃ​ជន​ ​ចូរ​ចេញទៅ​ចុះ​។​ ​ម្នាល​ចន្ទ​កុមារ​ ​និង​សុរិយ​កុមារ​ ​អ្នក​ទាំងឡាយ​ ​ជា​អ្នក​បរិភោគភោជន​ដែល​លាយ​ដោយ​សាច់​មាន​រស​ ​ជា​អ្នក​ដែល​ពួក​អ្ន​ក​ផ្ងូត​ៗ​ល្អ​ហើយ​ ​ទ្រទ្រង់​កុណ្ឌល​ ​លាប​ស្រឡាប​ដោយ​កំញាន​ ​និង​ខ្លឹមចន្ទន៍​ ​ចូរ​ចេញ​ទៅ​ដើម្បី​យ័ញ្ញ​របស់​ព្រះបាទ​ឯករាជ​ចុះ​។​ ​ម្នាល​ចន្ទ​កុមារ​ ​និង​សុរិយ​កុមារ​ ​អ្នក​ទាំងឡាយ​ ​ជា​អ្នក​បរិភោគភោជន​ដែល​លាយ​ដោយ​សាច់​មាន​រស​ ​ជា​អ្នក​ដែល​ពួក​អ្នក​ផ្ងូត​ ​ៗ​ ​ល្អ​ហើយ​ ​ទ្រទ្រង់​កុណ្ឌល​ ​លាប​ស្រឡាប​ដោយ​កំញាន​ ​និង​ខ្លឹមចន្ទន៍​ ​ធ្វើ​សេចក្តី​សោក​ក្នុង​ហ្ឫទ័យ​នៃ​មាតា​ ​ចូរ​សេ្តច​ចេញទៅ​ចុះ​។​ ​
ថយ | ទំព័រទី ២១០ | បន្ទាប់