​ម្នាល​ចន្ទ​កុមារ​ ​និង​សុរិយ​កុមារ​ ​អ្នក​ទាំងឡាយ​ ​ជា​អ្នក​បរិភោគភោជន​ដែល​លាយ​ដោយ​សាច់​មាន​រស​ ​ជា​អ្នក​ដែល​ពួក​អ្នក​ផ្ងូត​ ​ៗ​ ​ល្អ​ហើយ​ ​ទ្រទ្រង់​កុណ្ឌល​ ​លាប​ស្រឡាប​ដោយ​កំញាន​ ​និង​ខ្លឹមចន្ទន៍​ ​ធ្វើ​សេចក្តី​សោក​ក្នុង​ហ្ឫទ័យ​នៃ​ជន​ ​ចូរ​ចេញទៅ​ចុះ​។​ ​
 [​៤៣៦​]​ ​(​អភិ​សម្ពុទ្ធ​គាថា​)​ ​កាលបើ​គ្រឿងប្រដាប់​បូ​ជាយ័​ញ្ញ​គ្រប់យ៉ាង​ ​ដែលគេ​ចាត់ចែង​ហើយ​ ​កាលបើ​ចន្ទ​កុមារ​ ​និង​សុរិយ​កុមារ​អង្គុយ​ដើម្បី​ប្រយោជន៍​ដល់​យ័ញ្ញ​ ​ហើយ​នាង​បញ្ចាល​រាជធីតា​ ​លើក​កំបង់​អញ្ជលី​ ​ដើរចូល​ទៅ​ត្រង់​ចនោ្លះ​ពួក​បរិស័ទ​ទាំងពួង​ ​(​ប្រកាស​ថា​)​ ​ខណ្ឌ​ហាល​ព្រាហ្មណ៍​ ​ជា​មនុស្ស​យល់​ខុស​ ​ធ្វើបាប​កម្ម​ ​ដោយ​ពាក្យសច្ចៈ​ណា​ ​ខ្ញុំម្ចាស់​ព្រមព្រៀង​ជាមួយនឹង​ព្រះ​ស្វាមី​ ​តាម​ពាក្យសច្ចៈ​នុ៎ះ​។​ ​ពួក​អមនុស្ស​ ​ពួក​ទេវតា​ ​និង​ពួក​សត្វ​កើត​ហើយ​ ​និង​សត្វ​ដែល​ត្រូវ​កើត​ ​មាន​ក្នុង​ទីនេះ​ ​ចូរ​ធ្វើ​នូវ​សេចក្តី​ខ្វល់ខ្វាយ​ចំពោះ​ខ្ញុំ​ ​ខ្ញុំ​សូម​ព្រមព្រៀង​ ​(​ជាមួយ​)​ ​នឹង​ព្រះ​ស្វាមី​ហើយ​។​ ​
ថយ | ទំព័រទី ២១១ | បន្ទាប់