​ពួក​ទេវតា​ ​ពួក​សត្វ​កើត​ហើយ​ ​និង​សត្វ​ដែល​ត្រូវ​កើត​ទាំងអស់​ ​ដែល​មក​ក្នុង​ទីនេះ​ ​សូមអ្នក​ទាំងឡាយ​ ​រក្សា​ខ្ញុំ​ជា​មនុស្ស​អនាថា​ ​ដែល​ស្វែងរក​ទីពឹង​ ​ខ្ញុំ​សូម​អង្វរ​ព្រះ​ស្វាមី​ ​ដែល​ពួក​បច្ចាមិត្រ​ផ្ចាញ់​មិនបាន​ ​ចំពោះ​លោក​ទាំងឡាយ​។​
 [​៤៣៧​]​ ​អមនុស្ស​ ​(​សក្កទេវរាជ​)​ ​ឮ​ពាក្យ​នោះ​ហើយ​ ​ក៏​គ្រ​វី​ដម្បង​ដែក​ ​បំភ័យ​ព្រះរាជា​នោះ​ ​ហើយ​និយាយ​នឹង​ព្រះរាជា​ដូច្នេះ​ថា​ ​ម្នាល​សេ្តច​កាឡកណ្ណី​ ​ព្រះអង្គ​ចូរ​ដឹង​ចុះ​ ​កុំ​ឲ្យ​ខ្ញុំ​សំពង​ក្បាល​ព្រះអង្គ​ឡើយ​ ​ព្រះអង្គ​កុំ​សម្លាប់​បុត្រ​ច្បង​ ​ជា​អ្នក​អង់អាច​ដូច​សីហៈ​ ​ជា​អ្នក​មិន​ប្រទូស្ត​។​ ​ម្នាល​សេ្តច​កាឡកណ្ណី​ ​ព្រះ​អង្គ​ធា្លប់​ឃើញ​អ្នកណា​ ​ដែល​សម្លាប់​បុត្រ​ភរិយា​ ​និង​សេដ្ឋី​ ​គហបតី​ ​ជា​អ្នក​មិន​ប្រទូស្ត​ ​ព្រោះ​ប្រាថ្នា​ឋានសួគ៌​។​
ថយ | ទំព័រទី ២១២ | បន្ទាប់