​[​៤៣៨​]​ ​ខណ្ឌ​ហាល​ព្រាហ្មណ៍​ ​បានឮ​ពាក្យ​នោះ​ ​ទាំង​ព្រះរាជា​ក៏​ឃើញ​សក្កទេវរាជ​ដែល​ព្រះអង្គ​មិនធ្លាប់​ឃើញ​នេះ​ ​ទើប​ឲ្យ​ស្រាយចំណង​ពី​ជន​ទាំងពួង​ ​ឲ្យ​ដូចជា​មិន​មាន​សេចក្តី​បៀតបៀន​។​ ​កាលបើ​ពួក​ជន​ទាំងអស់​ ​រួចពី​ចំណង​ហើយ​ ​ក្នុង​កាលនោះ​ ​ពួក​ជន​ដែល​មក​ប្រជុំ​ក្នុង​កន្លែង​នោះ​ ​ក៏​នាំគ្នា​គប់​មួយដុំ​ដី​ ​ៗ​ ​ម្នាក់​ ​នេះ​ជា​ការ​សម្លាប់​ខណ្ឌ​ហាល​ព្រាហ្មណ៍​។​
 [​៤៣៩​]​ ​ពួក​ជន​ទាំងពួង​ ​ធ្វើបាប​កម្ម​ហើយ​ ​ទៅកាន់​នរក​យ៉ាងណា​ ​ពួក​ជន​មិន​ធ្វើបាប​កម្ម​ ​ហើយ​ទៅ​អំពី​លោក​នេះ​ទៅ​ ​គប្បី​បាន​នូវ​សុគតិ​ ​យ៉ាងនោះ​ឯង​។​
 [​៤៤០​]​ ​កាលបើ​ពួក​ជន​ទាំងអស់​ ​រួចពី​ចំណង​ហើយ​ ​ក្នុង​កាលនោះ​ ​ពួក​រាជបុរស​មក​ចួប​ជុំគ្នា​ក្នុង​ទីនោះ​ ​ក៏​ប្រជុំ​គ្នា​អភិសេក​ចន្ទ​កុមារ​។​ ​
ថយ | ទំព័រទី ២១៣ | បន្ទាប់