​កាលណា​រថ​ទឹម​គោ​របស់​អញ​ ​ប្រដាប់​ហើយ​ ​មាន​ទង់​លើក​ហើយ​ ​ទាំង​បិទបាំង​ដោ​យសែ្ប​ក​ខ្លាដំបង​ ​និង​ខ្លាធំ​ ​ស្អិតស្អាង​ដោយ​គ្រឿងអលង្ការ​ទាំងពួង​ ​ដែល​ពួក​នាយ​សារថី​មាន​ធ្នូ​ ​និង​ខែល​ក្នុង​ដៃ​ ​ឡើងជិះ​ហើយ​ ​នឹង​មិនទៅ​តាម​អញ​កាល​ទៅ​ ​ដំណើរ​នោះ​ ​នឹង​សម្រេច​ក្នុង​កាលណា​ហ្ន៎​។​ ​កាលណា​រថ​ទឹម​កែស​របស់​អញ​ ​ប្រដាប់​ហើយ​ ​មាន​ទង់​លើក​ហើយ​ ​ទាំង​បិទបាំង​ដោ​យសែ្ប​ក​ខ្លាដំបង​ ​និង​ខ្លាធំ​ ​ស្អិតស្អាង​ដោយ​គ្រឿងអលង្ការ​ទាំងពួង​ ​ដែល​ពួក​នាយ​សារថី​មាន​ធ្នូ​ ​និង​ខែល​ក្នុង​ដៃ​ ​ឡើងជិះ​ហើយ​ ​នឹង​មិនទៅ​តាម​អញ​កាល​ទៅ​ ​ដំណើរ​នោះ​ ​នឹង​សម្រេច​ក្នុង​កាលណា​ហ្ន៎​។​ ​កាលណា​រថ​ទឹម​ពពែ​របស់​អញ​ ​ប្រដាប់​ហើយ​ ​មាន​ទង់​លើក​ហើយ​ ​ទាំង​បិទបាំង​ដោ​យសែ្ប​ក​ខ្លាដំបង​ ​និង​ខ្លាធំ​ ​ស្អិតស្អាង​ដោយ​គ្រឿងអលង្ការ​ទាំងពួង​ ​ដែល​ពួក​នាយ​សារថី​ ​មាន​ធ្នូ​ ​និង​ខែល​ក្នុង​ដៃ​ ​ឡើងជិះ​ហើយ​ ​នឹង​មិនទៅ​តាម​អញ​កាល​ទៅ​ ​ដំណើរ​នោះ​ ​នឹង​សម្រេច​ក្នុង​កាលណា​ហ្ន៎​។​ ​កាលណា​រថ​ទឹម​ម្រឹគ​របស់​អញ​ ​ប្រដាប់​ហើយ​ ​មាន​ទង់​លើក​ហើយ​ ​ទាំង​បិទបាំង​ដោ​យសែ្ប​ក​ខ្លាដំបង​ ​និង​ខ្លាធំ​ ​ស្អិតស្អាង​ដោយ​គ្រឿងអលង្ការ​ទាំងពួង​ ​ដែល​ពួក​នាយ​សារថី​មាន​ធ្នូ​ ​និង​ខែល​ក្នុង​ដៃ​ ​ឡើងជិះ​ហើយ​ ​នឹង​មិនទៅ​តាម​អញ​កាល​ទៅ​ ​ដំណើរ​នោះ​ ​នឹង​សម្រេច​ក្នុង​កាលណា​ហ្ន៎​។​ ​
ថយ | ទំព័រទី ៣៥ | បន្ទាប់