​កាលណា​ពួក​អ្នក​ជិះដំរី​របស់​អញ​ ​ស្អិតស្អាង​ដោយ​គ្រឿងអលង្ការ​ទាំងពួង​ ​កាន់​ខែល​មាន​ពណ៌ខៀវ​ ​ជា​អ្នក​ក្លៀវក្លា​ ​មាន​លំពែង​ស្នែងក្របី​ ​និង​កង្វេរ​ក្នុង​ដៃ​ ​នឹង​មិនទៅ​តាម​អញ​កាល​ទៅ​ ​ដំណើរ​នោះ​ ​នឹង​សម្រេច​ក្នុង​កាលណា​ហ្ន៎​។​ ​កាលណា​ពួក​អ្នក​ជិះសេះ​របស់​អញ​ ​ដែល​ស្អិតស្អាង​ដោយ​គ្រឿងអលង្ការ​ទាំងពួង​ ​កាន់​ខែល​មាន​ពណ៌ខៀវ​ ​ជា​អ្នក​ក្លៀវក្លា​ ​ទ្រទ្រង់នូវ​ស៊ែ​ ​និង​ធ្នូ​ ​នឹង​មិនទៅ​តាម​អញ​កាល​ទៅ​ ​ដំណើរ​នោះ​ ​នឹង​សម្រេច​ក្នុង​កាលណា​ហ្ន៎​។​ ​កាលណា​ពួក​អ្នក​ជិះ​រថ​របស់​អញ​ ​ដែល​ស្អិតស្អាង​ដោយ​គ្រឿងអលង្ការ​ទាំងពួង​ ​កាន់​ខែល​មាន​ពណ៌ខៀវ​ ​ជា​អ្នក​ក្លៀវក្លា​ ​មាន​ធ្នូ​ ​និង​បំពង់ព្រួញ​ក្នុង​ដៃ​ ​នឹង​មិនទៅ​តាម​អញ​កាល​ទៅ​ ​ដំណើរ​នោះ​ ​នឹង​សម្រេច​ក្នុង​កាលណា​ហ្ន៎​។​ ​កាលណា​ពួក​ខ្មាន់ធ្នូ​របស់​អញ​ ​ដែល​ស្អិតស្អាង​ដោយ​គ្រឿងអលង្ការ​ទាំងពួង​ ​កាន់​ខែល​មាន​ពណ៌ខៀវ​ ​ជា​អ្នក​ក្លៀវក្លា​ ​មាន​ធ្នូ​ ​និង​បំពង់ព្រួញ​ក្នុង​ដៃ​ ​នឹង​មិនទៅ​តាម​អញ​កាល​ទៅ​ ​ដំណើរ​នោះ​ ​នឹង​សម្រេច​ក្នុង​កាលណា​ហ្ន៎​។​ ​កាលណា​ពួក​រាជបុត្រ​របស់​អញ​ ​ដែល​ស្អិតស្អាង​ដោយ​គ្រឿងអលង្ការ​ទាំងពួង​ ​កាន់​ខែល​ដ៏​វិចិត្រ​ ​ជា​អ្នក​ក្លៀវក្លា​ ​ទ្រទ្រង់នូវ​មាស​ ​និង​កែវពិទូរ្យ​ ​នឹង​មិនទៅ​តាម​អញ​កាល​ទៅ​ ​ដំណើរ​នោះ​ ​នឹង​សម្រេច​ក្នុង​កាលណា​ហ្ន៎​។​
ថយ | ទំព័រទី ៣៦ | បន្ទាប់