​កាលណា​ពួក​អរិយជន​ ​គឺ​ព្រាហ្មណ៍​ ​អ្នកមាន​សំពត់​ ​មាន​គ្រឿងប្រដាប់​ហើយ​ ​មានខ្លួន​លាប​ដោយ​ខ្លឹមចន្ទន៍​ក្រហម​ ​ទ្រទ្រង់នូវ​សំពត់​ដ៏​ឧត្តម​ដែល​បាន​មក​អំពី​ដែន​កាសី​ ​នឹង​មិនទៅ​តាម​អញ​កាល​ទៅ​ ​ដំណើរ​នោះ​ ​នឹង​សម្រេច​ក្នុង​កាលណា​ហ្ន៎​។​ ​កាលណា​ពួក​អាមាត្យ​របស់​អញ​ ​ដែល​ស្អិតស្អាង​ដោយ​គ្រឿងអលង្ការ​ទាំងពួង​ ​កាន់​ខែល​មាន​ពណ៌លឿង​ ​ជា​អ្នក​ក្លៀវក្លា​ ​មាន​របៀប​ដើរ​ខាងមុខ​ ​នឹង​មិនទៅ​តាម​អញ​កាល​ទៅ​ ​ដំណើរ​នោះ​ ​នឹង​សម្រេច​ក្នុង​កាលណា​ហ្ន៎​។​ ​កាលណា​ពួក​ស្រ្តី​ស្នំ​ ​៧០០​ ​របស់​អញ​ ​ដែល​ស្អិតស្អាង​ដោយ​គ្រឿងអលង្ការ​ទាំងពួង​ ​នឹង​មិនទៅ​តាម​អញ​កាល​ទៅ​ ​ដំណើរ​នោះ​ ​នឹង​សម្រេច​ក្នុង​កាលណា​ហ្ន៎​។​ ​កាលណា​ពួក​ស្រ្តី​ស្នំ​ ​៧០០​ ​របស់​អញ​ ​ជា​ស្រ្តី​សង្រួម​ល្អ​ ​មាន​ចង្កេះ​រាវ​ ​នឹង​មិនទៅ​តាម​អញ​កាល​ទៅ​ ​ដំណើរ​នោះ​ ​នឹង​សម្រេច​ក្នុង​កាលណា​ហ្ន៎​។​ ​កាលណា​ពួក​ស្រ្តី​ស្នំ​ ​៧០០​ ​របស់​អញ​ ​ជា​ស្រ្តី​ស្តាប់​បង្គាប់​ ​ពោល​ពាក្យជា​ទី​ស្រលាញ់​ ​នឹង​មិនទៅ​តាម​អញ​កាល​ទៅ​ ​ដំណើរ​នោះ​ ​នឹង​សម្រេច​ក្នុង​កាលណា​ហ្ន៎​។​ ​កាលណា​អាត្មាអញ​ ​នឹង​បាន​ទៅជា​អ្នក​កោរ​ក្បាល​ ​ឃ្លុំ​សង្ឃាដិ​ ​កាន់​បាត្រ​ ​ត្រាច់ចរ​ទៅ​បិណ្ឌបាត​ ​ដំណើរ​នោះ​ ​នឹង​សម្រេច​ក្នុង​កាលណា​ហ្ន៎​។​ ​
ថយ | ទំព័រទី ៣៧ | បន្ទាប់