​កាលណា​អាត្មាអញ​ ​នឹង​ទ្រទ្រង់នូវ​សង្ឃាដិ​នៃ​សំពត់​បង្សុកូល​ទាំងឡាយ​ ​ដែលគេ​ចោល​ក្នុង​ផ្លូវ​ធំ​ ​ដំណើរ​នោះ​ ​នឹង​សម្រេច​ក្នុង​កាលណា​ហ្ន៎​។​ ​កាលណា​អាត្មាអញ​ ​កាលដែល​មេឃ​បង្អុរ​ភ្លៀង​ចុះ​អស់​ ​៧​ ​ថ្ងៃហើយ​ ​នឹង​ត្រាច់​ទៅ​បិណ្ឌ​បា​ត​ទំាង​ចីវរ​ទទឹក​ ​ដំណើរ​នោះ​ ​នឹង​សម្រេច​ក្នុង​កាលណា​ហ្ន៎​។​ ​កាលណា​អាត្មាអញ​នឹង​ចេញទៅ​អំពី​ដើមឈើ​មួយ​ ​ទៅកាន់​ដើមឈើ​មួយ​ ​អំពី​ព្រៃ​មួយ​ ​ទៅកាន់​ព្រៃ​មួយ​ ​រហូត​ថ្ងៃ​ ​និង​យប់​ទាំងអស់​ ​ត្រាច់​ទៅ​ឥត​អាឡោះអាល័យ​ ​ដំណើរ​នោះ​ ​នឹង​សម្រេច​ក្នុង​កាលណា​ហ្ន៎​។​ ​កាលណា​អាត្មាអញ​ ​នឹង​លះបង់​នូវ​ភ័យ​គួរខ្លាច​ ​ហើយ​មិន​មាន​គ្នា​ជា​គំរប់​ពីរ​នាក់​ ​ដើរទៅ​លើ​ជ្រោះ​ភ្នំ​ទាំងឡាយ​ ​ដំណើរ​នោះ​ ​នឹង​សម្រេច​ក្នុង​កាលណា​ហ្ន៎​។​ ​កាលណា​អាត្មាអញ​ធ្វើ​ចិត្ត​ឲ្យ​ត្រង់​ ​ដូចជា​បុគ្គល​ដេញពិណ​ ​អាច​ដេញ​ខ្សែ​ទាំង​ ​៧​ ​ឲ្យ​ជាទី​រីករាយ​ចិត្តបាន​ ​ដំណើរ​នោះ​ ​នឹង​សម្រេច​ក្នុង​កាលណា​ហ្ន៎​។​ ​កាលណា​អាត្មាអញ​ ​នឹង​កាត់​នូវ​កាម​សំ​យោជន៍​ជា​ទិព្វ​ ​ទាំង​ជា​របស់​មនុស្ស​បាន​ ​ដូចជា​ជាង​រថ​ ​កាល​កាត់​នូវ​សែ្ប​កជើង​ដូច្នោះ​។​ ​
 [​៦១​]​ ​(​អភិ​សម្ពុទ្ធ​គាថា​)​ ​ពួក​ស្រីស្នំ​ទាំង​ ​៧០០​ ​នាក់​នោះ​ ​ដែល​ស្អិតស្អាង​ដោយ​គ្រឿងអលង្ការ​ទាំងពួង​ ​ផ្គង​ដើមដៃ​ទួញ​យំ​ថា​ ​ព្រះអង្គ​នឹង​លះ​ចោល​ពួក​ខ្ញុំ​មា្ចស់​ ​ព្រោះ​ហេតុអ្វី​។​ ​
ថយ | ទំព័រទី ៣៨ | បន្ទាប់