​[​៦២​]​ ​(​ព្រះនាង​សី​វលី​ទេវី​)​ ​ឃ្លាំង​ទាំងឡាយ​ ​គឺ​ឃ្លាំងប្រាក់​ ​ឃ្លាំង​មាស​ ​ឃ្លាំង​កែវ​មុក្តា​ ​ឃ្លាំង​កែវពិទូរ្យ​ ​ឃ្លាំង​កែវមណី​ ​ឃ្លាំង​ស័ង្ខ​ ​ឃ្លាំង​កែវ​មុក្តា​ដ៏​ច្រើន​ ​ឃ្លាំងសំពត់​ ​ឃ្លាំង​ខ្លឹមចន្ទន៍​ក្រហម​ ​ឃ្លាំង​ស្បែក​ខ្លាឃ្មុំ​ ​ឃ្លាំង​របស់​ធ្វើ​ពី​ភ្លុក​ ​ឃ្លាំង​ទង់ដែង​ ​និង​ឃ្លាំង​ដែក​ខ្មៅ​ដ៏​ច្រើន​ ​ជា​ឃ្លាំង​ដែល​រាជបុរស​រៀបចំ​ដោយ​ចំណែក​ ​ត្រូវ​ភ្លើង​ឆេះ​ ​មាន​អណ្តាត​ភ្លើង​ស្មើគ្នា​ ​គួរខ្លាច​ ​បពិត្រ​ព្រះរាជា​ ​សូម​ព្រះអង្គ​សេ្តច​មក​ ​សូម​ស្តេច​ត្រឡប់​វិល​វិញ​ ​កុំ​ឲ្យ​ទ្រព្យរបស់​ព្រះអង្គ​នោះ​វិនាស​។​ ​
 [​៦៣​]​ ​(​ព្រះរាជា​)​ ​កង្វល់​មិន​មានដល់​យើង​ណា​ ​យើង​នោះ​ឈ្មោះថា​ ​រស់នៅ​ជា​សុខ​ ​កាលបើ​ក្រុង​មិថិលា​ត្រូវ​ភ្លើង​ឆេះ​ ​ភ្លើង​មិនមែន​ឆេះ​នូវ​ទ្រព្យ​បន្តិចបន្តួច​របស់ខ្ញុំ​ទេ​។​
 [​៦៤​]​ ​(​ព្រះនាង​សី​វលី​ទេវី​)​ ​ចោរ​ក្នុង​ដងព្រៃ​កើតឡើង​ហើយ​ ​បំផ្លាញ​ដែន​របស់​ព្រះអង្គ​ ​បពិត្រ​ព្រះរាជា​ ​សូម​ព្រះអង្គ​សេ្តច​មក​ ​សូម​សេ្តច​ត្រឡប់​វិល​វិញ​ ​កុំ​ឲ្យ​ដែន​នេះ​វិនាស​។​
 [​៦៥​]​ ​(​ព្រះរាជា​)​ ​កង្វល់​មិន​មានដល់​យើង​ណា​ ​យើង​នោះ​ឈ្មោះថា​ ​រស់នៅ​ជា​សុខ​ ​កាលបើ​ដែន​ត្រូវ​ពួក​ចោរប្លន់​ ​ចោរ​មិនបាន​យក​ទ្រព្យ​បន្តិចបន្តួច​របស់ខ្ញុំ​ទេ​ ​កង្វល់​មិន​មានដល់​យើង​ណា​ ​យើង​នោះ​ឈ្មោះថា​ ​រស់នៅ​ជា​សុខ​ ​យើង​ជា​អ្នកមាន​បីតិ​ជា​អាហារ​ ​ដូច​ពួក​អាភស្សរ​ទេវតា​។​
ថយ | ទំព័រទី ៤០ | បន្ទាប់