​[​៧១​]​ ​(​ព្រះរាជា​)​ ​បពិត្រ​ព្រាហ្មណ៍​ ​លោក​ដ៏​ចំរើន​ប្រៀនប្រដៅ​ខ្ញុំ​ល្អ​ណាស់​ ​បពិត្រ​ព្រាហ្មណ៍​ ​ខ្ញុំ​សួរ​លោក​ ​បពិត្រ​លោក​និរទុក្ខ​ ​លោក​ជា​អ្វី​។​
 [​៧២​]​ ​(​នារទ​តាបស​)​ ​ជន​ទាំងឡាយ​ ​ស្គាល់​អាត្មាភាព​ដោយ​នាម​ថា​ ​នារ​ទៈ​ ​ដោយ​គោត្រ​ថា​ ​កស្សបៈ​ ​ដូច្នេះ​ ​អា​តា្ម​ភាព​មក​ក្នុង​សំណាក់​ព្រះអង្គ​ដ៏​ចំរើន​ ​ដោយ​ដឹង​ច្បាស់​ថា​ ​សមាគម​ដោយ​សប្បុរស​ទាំងឡាយ​ ​ជា​កិ​ច្ច​ញុំាង​ប្រយោជន៍ឲ្យ​សម្រេច​។​ ​សេចក្តី​ត្រេកអរ​ ​(​ក្នុង​បព្វ​ជា្ជ​)​ ​ទាំងអស់​ ​និង​ព្រហ្មវិហារ​ ​ចូរ​កើត​ដល់​ព្រះអង្គ​នោះ​ចុះ​ ​បរិកម្ម​ ​និង​ឈាន​ណា​ ​ការ​ខ្វះខាត​ ​(​ដោយ​សីល​ ​និង​ឈាន​)​ ​ណា​ ​ព្រះអង្គ​ចូរ​បំពេញ​នូវ​ការ​ខ្វះខាត​នោះ​ចុះ​ ​ព្រះអង្គ​ ​(​ចូរ​ប្រកប​)​ ​ដោយ​អធិ​វាសនក្ខន្តី​ ​និង​ឧប​សមៈ​។​ ​ព្រះអង្គ​ចូរ​រំសាយ​ចោល​នូវ​សេចក្តី​មើលងាយ​ ​និង​សេចក្តី​ក្រអឺតក្រឱង​ ​ចូរ​ធ្វើ​គោរព​នូវ​កុសលកម្ម​ ​នូវ​វិជ្ជា​ ​និង​ធម៌​។​
 [​៧៣​]​ ​(​មិគា​ជិន​តាបស​)​ ​បពិត្រ​ព្រះជនក​ ​ព្រះអង្គ​លះបង់​ដំរី​សេះ​ ​ពួក​អ្នកនគរ​ ​និង​ជនបទ​ជាច្រើន​ ​ហើយ​ទ្រង់ព្រះ​ផ្នួស​ ​ដល់​នូវ​សេចក្តី​ត្រេកអរ​នឹង​អម្បែង​ ​បពិត្រ​ព្រះជនក​ ​ពួក​អ្នកជនបទ​ ​មិត្រ​អាមាត្យ​ ​និង​ព្រះ​ញាតិ​ ​បាន​ធ្វើ​នូវ​ការ​ទ្រុស្ត​ចំពោះ​ព្រះអង្គ​ខ្លះ​ដែរ​ឬ​ ​ព្រោះ​ហេតុអ្វី​ ​ក៏​ព្រះអង្គ​ពេញ​ព្រះ​ហ្ឫទ័យ​នឹង​អម្បែង​របស់​ព្រះអង្គ​នោះ​។​
ថយ | ទំព័រទី ៤២ | បន្ទាប់