​បានឃើញ​ស្វាយ​មាន​ផ្លែ​ខាងក្រៅ​កំពែង​ ​ដែល​ពួក​មនុស្ស​អ្នក​ត្រូវការ​ផ្លែ​ ​បេះ​ជិត​ឧទ្យាន​ដែល​គឹកកង​ដោយ​ការ​ប្រគំ​តន្រ្តី​ ​ជា​ឧទ្យាន​ប្រកបដោយ​សូរ​ប្រគំ​ដ៏​ពីរោះ​ ​បពិត្រ​មិគា​ជិនៈ​ ​ខ្ញុំ​នោះ​ ​បាន​លះបង់​សិរី​នោះ​ ​ហើយ​ចុះ​ ​(​អំពី​ដំរី​)​ ​ចូល​ទៅកាន់​គល់​ស្វាយ​ដែល​មាន​ផ្លែ​ ​និង​មិន​មាន​ផ្លែ​ ​បានឃើញ​ស្វាយ​មាន​ផ្លែ​ ​ដែល​បុគ្គល​បៀតបៀន​ហើយ​ ​កំចាត់​ហើយ​ ​ធ្វើ​មិន​ឲ្យ​មាន​ស្លឹក​ ​និង​ស្វាយ​ ​១​ ​ដើម​ក្រៅ​នេះ​ ​មាន​ពន្លឺ​ខៀវ​ ​ជាទី​រីករាយ​នៃ​ចិត្ត​ ​សត្រូវ​ទាំងឡាយ​ ​អាច​សម្លាប់​យើង​ដែល​ជា​ឥស្សរៈ​ ​មាន​បន្លា​ច្រើន​ដោយពិត​ ​ដូចដើម​ស្វាយ​ដែល​មាន​ផ្លែ​ ​ដែល​បុគ្គល​សម្លាប់​ហើយ​ ​ខ្លាដំបង​ ​ត្រូវ​គេ​សម្លាប់​ព្រោះ​សែ្ប​ក​ ​ដំរី​ត្រូវ​គេ​សម្លាប់​ព្រោះ​ភ្លុក​ ​បុគ្គល​អ្នកមាន​ទ្រព្យ​ ​ត្រូវ​គេ​សម្លាប់​ព្រោះ​ទ្រព្យ​ ​តើន​រណា​ ​នឹង​សម្លាប់​បុគ្គល​អ្នក​មិន​មានផ្ទះ​ ​មិន​មាន​សន្ថវៈ​ ​ដើម​ស្វាយ​មាន​ផ្លែ​ ​និង​មិន​មាន​ផ្លែ​ ​ទាំងពីរ​នោះ​ ​ជា​សាស្តា​របស់ខ្ញុំ​។​
 ​[​៧៨​]​ ​(​នាង​សី​វលី​)​ ​ជន​ទាំងពួង​ ​គឺ​សេនា​ដំរី​ ​ពលសេះ​ ​ពល​រថ​ ​ពលថ្មើរជើង​ ​បានឮ​ថា​ ​ព្រះរាជា​ទ្រង់​ផ្នួស​ហើយ​ ​ក៏​តក់ស្លុត​ ​សូម​ព្រះអង្គ​លួងលោម​នូវ​ប្រជុំជន​ ​ហើយ​តាំង​ទុក​នូវ​ការ​រក្សា​ ​រួច​តាំង​ព្រះរាជ​ឱរស​ក្នុង​រាជសម្បត្តិ​ ​ហើយ​សឹម​ទ្រង់ព្រះ​ផ្នួស​ ​ក្នុង​កាល​ជា​ខាងក្រោយ​ចុះ​។​
ថយ | ទំព័រទី ៤៤ | បន្ទាប់