​[​៨២​]​ ​(​ព្រះរាជា​)​ ​ម្នាល​សី​វលី​ ​វត្ថុ​ណា​ដែល​គ្រហស្ថ​ ​ឬ​សុនខ​លះបង់​ហើយ​ ​វត្ថុ​នោះ​ ​មិនមែន​ជា​អាត្មា​មិន​គួរ​ឆាន់​ទេ​ ​ភោគៈ​ទាំងឡាយ​ណា​នីមួយ​ក្នុង​លោក​នេះ​ ​ដែល​បាន​ដោយ​ធម៌​ ​ភោគៈ​ទាំងអស់​នោះ​ ​លោក​ពោល​ថា​ ​ជា​អាហារ​មិន​មានទោស​។​
 [​៨៣​]​ ​(​ព្រះរាជា​)​ ​ម្នាលនាង​កុមារិកា​ ​ជា​ក្មេងដេក​ជិត​មាតា​នៅឡើយ​ ​មាន​គ្រឿងប្រដាប់​មិន​ឃ្លាត​អំពី​ខ្លួន​ជានិច្ច​ ​ដៃ​ម្ខាង​របស់​នាង​លាន់ឮ​សំឡេង​ ​ដៃ​ម្ខាង​មិន​លាន់ឮ​សំឡេង​ ​តើ​ព្រោះ​ហេតុអ្វី​។​
 [​៨៤​]​ ​(​នាង​កុមារិកា​)​ ​បពិត្រ​សមណៈ​ ​កង​ពីរ​ដែល​ពាក់​នឹង​ដៃ​របស់ខ្ញុំ​នេះ​ ​ខ្ទប់​គ្នា​ហើយ​ ​សំឡេង​ក៏​កើតឡើង​ ​នោះ​ជាគ​តិ​នៃ​កង​ទាំងពីរ​ ​បពិត្រ​សមណៈ​ ​កង​ ​១​ ​ដែល​ពាក់​នឹង​ដៃ​របស់ខ្ញុំ​នេះ​ ​កង​នោះ​ ​មិន​មាន​កង​ឯទៀត​ជា​គំរប់​ពីរ​ ​ទើប​មិន​លាន់ឮ​សំឡេង​ ​ដូច​អរិយបុគ្គល​ ​ជា​អ្នក​ស្ងប់ស្ងៀម​ ​ឯ​បុគ្គល​មាន​គ្នា​ជា​គំរប់​ពីរ​នាក់​ ​រមែង​ដល់​នូវ​ការ​ជជែកគ្នា​ ​បុគ្គល​ ​១​ ​នាក់​ ​នឹង​ជជែក​ជាមួយនឹង​បុគ្គល​ណា​កើត​ ​ព្រះអង្គ​នោះ​ ​ជា​អ្នក​ប្រាថ្នា​នូវ​ឋានសួគ៌​ ​សូម​ទ្រង់​ពេញចិត្ត​នឹង​ភាព​នៃ​បុគ្គល​ម្នាក់ឯង​ចុះ​។​
ថយ | ទំព័រទី ៤៦ | បន្ទាប់