​[​៩៧​]​ ​(​ព្រះបាទ​បិ​លយ​ក្ខ​)​ ​ម្នាល​សាមៈ​ ​ជា​អ្នកមាន​រូបល្អ​គួរឲ្យ​គយគន់​ ​អ្នក​កុំ​ទួញ​យំខ្លាំង​ឡើយ​ ​ខ្ញុំ​នឹងជា​អ្នកធ្វើការ​ងារ​ចិញ្ចឹម​នូវ​ជន​ទាំងឡាយ​នោះ​ក្នុង​ព្រៃធំ​។​ ​មួយវិញទៀត​ ​ខ្ញុំ​ជា​អ្នក​ឈ្លាសវៃ​ក្នុង​សិល្ប​ធ្នូ​ស្រាប់​ ​មាន​ឈោ្មះ​ល្បីល្បាញ​ថា​ ​ជា​អ្នក​ទ្រទ្រង់នូវ​ធ្នូ​ដ៏​មាំ​ ​ខ្ញុំ​ជា​អ្នក​ធើ្វ​ការងារ​ចិញ្ចឹម​នូវ​ជន​ទាំងឡាយ​នោះ​ក្នុង​ព្រៃធំ​។​ ​ខ្ញុំ​នឹងជា​អ្នកធ្វើការ​ងារ​ ​ស្វែងរក​អំពារ​នៃ​ម្រឹគ​ ​និង​មើម​ឈើ​ ​ផ្លែឈើ​ទាំងឡាយ​ក្នុង​ព្រៃ​ ​ហើយនឹង​ចិញ្ចឹម​នូវ​ជន​ទាំងឡាយ​នោះ​ក្នុង​ព្រៃធំ​។​ ​ម្នាល​សាមៈ​ ​មាតាបិតា​របស់​អ្នក​ ​នៅក្នុង​ព្រៃ​ណា​ ​ព្រៃ​នោះ​ដូចម្តេច​ ​អ្នក​បាន​ចិញ្ចឹម​នូវ​មាតាបិតា​យ៉ាងណា​ ​ខ្ញុំ​ក៏​នឹង​ចិញ្ចឹម​នូវ​គាត់​យ៉ាងនោះ​ដែរ​។​
 [​៩៨​]​ ​(​ព្រះ​មហាសត្ត​)​ ​បពិត្រ​ព្រះរាជា​ ​ផ្លូវ​ចុះ​តែ​ជើង​ម្នាក់​នេះ​ ​នៅ​ខាង​ក្បាលដំណេក​ទូលបង្គំជាខ្ញុំ​ ​ព្រះអង្គ​យាង​ទៅ​អំពី​ទីនេះ​ ​តែ​កន្លះ​ឃោសៈ​ ​(​នឹង​ឃើញ​)​ ​ខ្ទម​ជាទី​នៅ​របស់​មាតាបិតា​ទូលបង្គំជាខ្ញុំ​នោះ​ ​ព្រះអង្គ​យាង​ទៅ​អំពី​ទីនេះ​ ​សូម​ទ្រង់​ចិញ្ចឹម​នូវ​គាត់​ក្នុង​ទីនោះ​ផង​។​
 [​៩៩​]​ ​បពិត្រ​ព្រះរាជា​ ​ជាធំ​ក្នុង​ដែន​កាសី​ ​ទូលបង្គំជាខ្ញុំ​សូម​ថ្វាយបង្គំ​ព្រះអង្គ​ ​បពិត្រ​ព្រះរាជា​ ​ទ្រង់​មាន​សេចក្តី​ចំរើន​ក្នុង​ដែន​កាសី​ ​ទូលបង្គំជាខ្ញុំ​សូម​ថ្វាយបង្គំ​ព្រះអង្គ​ ​មាតាបិតា​ទាំងឡាយ​របស់​ទូលបង្គំជាខ្ញុំ​ ​ជា​មនុស្ស​ខ្វាក់​ ​សូម​ទ្រង់​ចិញ្ចឹម​នូវ​គាត់​ក្នុង​ព្រៃធំ​ឲ្យ​ទាន​។​ ​
ថយ | ទំព័រទី ៥៣ | បន្ទាប់