បើ​ក្នុង​ស្រុក​ ​ពួក​មាណព​ប្រជុំ​គ្នា​ ​ហើយ​ចោទប្រកាន់​នូវ​អំពើ​ទាំងឡាយ​ ​(​របស់​អញ​)​ ​តែ​ក្នុង​អរញ្ញ​ប្រទេស​ដែល​ឥត​មនុស្ស​ ​តើន​រណា​នឹង​ចោទប្រកាន់​អញ​។​
 [​១០២​]​ ​ទេវតា​នោះ​(​១​)​ ​បាត់​អំពី​ភ្នំ​គន្ធមាទន៍​ ​ហើយ​ពោល​នូវ​គាថា​ទាំងឡាយ​នេះ​ ​ដោយ​អនុគ្រោះ​ព្រះរាជា​ថា​ ​បពិត្រមហារាជ​ ​បានឮ​ថា​ ​ព្រះអង្គ​ទ្រង់​បាន​ធ្វើ​នូវ​បាប​ជា​ទម្ងន់​ ​ដែល​ជា​អំពើអាក្រក់​ ​ជន​ទាំង​បី​នាក់​ ​គឺ​មាតាបិតា​ ​និង​បុត្ត​ ​ជា​អ្នក​មិន​ប្រទូស្ត​ ​ទ្រង់​បាន​សមា្លប់​ហើយដោយ​ព្រួញ​តែមួយ​។​ ​សូម​ទ្រង់​មក​ ​សុគតិភព​នឹង​គប្បី​មានដល់​ព្រះអង្គ​ ​យ៉ាងណា​ ​ខ្ញុំ​នឹង​ពន្យល់​ព្រះអង្គ​យ៉ាងនោះ​ ​សូម​ទ្រង់​ចិញ្ចឹម​នូវ​ជន​ខ្វាក់​ទាំងពីរ​នាក់​នោះ​ឯង​ ​ដោយ​ធម៌​ ​ខ្ញុំ​យល់ថា​ ​សុគតិ​គប្បី​មាន​។​
 [​១០៣​]​ ​ព្រះរាជា​អង្គ​នោះ​ ​ទ្រង់​ពិលាប​រៀបរាប់​ ​ប្រកបដោយ​សេចក្តី​ករុណា​មាន​ប្រមាណ​ច្រើន​ ​ហើយ​ក​ណ្ឌៀ​ត​ក្អម​ទឹក​យាង​ឆ្ពោះទៅ​ទិសទក្សិណ​។​
 [​១០៤​]​ ​(​ទុកូល​បណ្ឌិត​សួរ​.​.​.​)​ ​សូរ​ជើង​នរណា​នុ៎ះហ្ន៎​ ​ដែល​ដើរមក​នេះ​ ​ពិតជា​សូរ​ជើងមនុស្ស​ ​តែ​សូរ​ជើង​នុ៎ះ​ ​មិនមែន​ជា​សូរ​ជើងសា​មៈ​ទេ​ ​មា្នល​អ្នក​និរទុក្ខ​ ​អ្នកជា​អ្វី​ហ្នឹង​។​ ​ដ្បិត​សាមៈ​ ​តែង​ដើ​រថ្មមៗ​ ​លើកដាក់​ជើង​ស្រាល​ៗ​ ​សូរ​ជើង​នុ៎ះ​ ​មិនមែន​ជា​សូរ​ជើងសា​មៈ​ទេ​ ​មា្នល​អ្នក​និរទុក្ខ​ ​អ្នកជា​អ្វី​ហ្នឹង​។​
​(​១​)​ ​នាង​ទេពធីតា​នេះ​ ​ធ្លាប់​ជា​មាតា​ពោធិសត្វ​ក្នុង​បុព្វជាតិ​ទី​ ​៧​ ​លុះ​ច្យុត​មក​ឧប្បត្តិ​ក្នុង​ទីនេះ​ ​នាង​តែង​ព្យាបាល​ពោធិ​សត្វ​សព្វ​ៗ​ថ្ងៃ​រៀងមក​។​
ថយ | ទំព័រទី ៥៥ | បន្ទាប់