​[​១០៨​]​ ​(​ទុកូល​បណ្ឌិត​.​.​.​)​ ​សាមៈ​កំឡោះ​នៅក្មេង​ ​មិន​ខ្ពស់​ ​មិន​ទាប​ពេក​ ​ជា​មនុស្ស​មាន​រូបល្អ​គួរ​គយគន់​ ​មាន​សក់​វែង​ខ្មៅ​ ​ទាំង​មាន​ចុង​ទន់ល្វន់​។​ ​សាមៈ​នោះ​ឯង​ ​តែង​ស្វែងរក​ផលាផល​ ​ជា​អ្នក​ដងទឹក​ ​បាន​កាន់​យក​ក្អម​ទឹក​អំពី​ទីនេះ​ទៅកាន់​ស្ទឹង​ ​ប្រហែល​ជិត​មកដល់​ហើយ​។​
 [​១០៩​]​ ​(​ព្រះបាទ​បិ​លយ​ក្ខ​.​.​.​)​ ​សាមៈ​ជា​អ្នកបំរើ​អ្នក​ ​អ្នក​និយាយ​សំដៅ​កុមារ​ឈោ្មះ​សាមៈ​ណា​ ​ដែល​មាន​រូប​គួរ​គយគន់​ ​សាមៈ​នោះ​ ​ខ្ញុំ​សម្លាប់​ហើយ​។​ ​សាមៈ​ដែល​មាន​សក់​វែង​ពណ៌ខ្មៅ​ ​ចុង​ទន់ល្វន់​ ​(​ឥឡូវនេះ​)​ ​ខ្ញុំ​សម្លាប់​ដួល​ដេក​លើ​សក់​ទាំងនោះ​ ​ប្រឡាក់​ហើយដោយ​ឈាម​។​
 [​១១០​]​ ​(​នាង​បា​រិកា​)​ ​បពិត្រ​ទុកូល​ ​អ្នក​ប្រឹក្សា​ជាមួយ​នរណា​ ​ដែល​បាន​និយាយ​ថា​ ​ខ្ញុំ​សម្លាប់​សាមៈ​ហើយ​ ​បេះដូង​ខ្ញុំ​ញ័រចំប្រប់​ ​ព្រោះ​ឮ​ថា​ ​សាមៈ​ស្លាប់​ហើយ​។​ ​ហ្ឫទ័យ​ខ្ញុំ​ញាប់ញ័រ​ ​ហាក់ដូច​ត្រួយ​ពោធិ​បាយ​ខ្ចី​ ​ដែល​មាន​ខ្យល់​ប៉ះទង្គិច​ ​ព្រោះ​ឮ​ថា​ ​សាមៈ​ស្លាប់​ហើយ​។​
 [​១១១​]​ ​(​ទុកូល​បណ្ឌិត​.​.​.​)​ ​ម្នាលនាង​បា​រិកា​ ​នេះ​ជា​ព្រះរាជា​ ​ជាធំ​ក្នុង​ដែន​កាសី​ ​ព្រះអង្គ​បាញ់​សាមៈ​ដោយ​ព្រួញ​ ​ក្បែរ​ស្ទឹង​មិគ​សម្មតៈ​ ​ដោយ​សេចក្តី​ក្រោធ​ ​យើង​កុំ​ចង់​ឲ្យ​មាន​បាប​ដល់​ព្រះអង្គ​ឡើយ​។​
 [​១១២​]​ ​(​នាង​បា​រិកា​.​.​)​ ​បុត្រ​ដែល​ចិញ្ចឹម​យើង​ងងឹតងងល់​ក្នុង​ព្រៃ​ ​ជា​បុត្ត​ជាទីស្រឡាញ់​ ​យើង​រកបាន​ដោយ​កម្រ​ ​ចិត្ត​មិន​គប្បី​រំជួល​ក្នុង​បុរស​អ្នកសម្លាប់​កូនប្រុស​តែមួយ​នោះ​ ​ដូចម្តេច​បាន​។​
ថយ | ទំព័រទី ៥៧ | បន្ទាប់