​[​១១៣​]​ ​(​ទុកូល​បណ្ឌិត​.​.​.​)​ ​បុត្ត​ដែល​ចិញ្ចឹម​យើង​ងងឹតងងល់​ក្នុង​ព្រៃ​ ​ជា​បុត្ត​ជាទីស្រឡាញ់​ ​យើង​រកបាន​ដោយ​កម្រ​ ​បណ្ឌិត​ទាំងឡាយ​ ​សរសើរ​សេចក្តី​មិន​ក្រោធ​ ​ចំពោះ​បុរស​អ្នកសម្លាប់​នូវ​បុត្ត​តែមួយ​នោះ​។​
 [​១១៤​]​ ​(​ព្រះបាទ​បិ​លយ​ក្ខ​.​.​.​)​ ​អ្នក​ទាំងពីរ​ ​កុំ​គប្បី​ខ្សឹកខ្សួល​ខ្លាំង​ចំពោះ​ខ្ញុំ​ ​អ្នកពោល​ថា​ ​សាមៈ​ ​ខ្ញុំ​សម្លាប់​ហើយ​ ​ខ្ញុំ​នឹងជា​អ្នកធ្វើការ​ងារ​ចិញ្ចឹម​ ​(​អ្នក​ទាំងពីរ​)​ ​ក្នុង​ព្រៃធំ​។​ ​ព្រោះ​ខ្ញុំ​ជា​អ្ន​ក​ឈ្លា​វៃក្នុង​សិល្ប​ធ្នូ​ ​មាន​ឈោ្មះ​ល្បីល្បាញ​ថា​ ​ជា​អ្នក​ទ្រទ្រង់នូវ​ធ្នូ​ដ៏​មាំ​ ​ខ្ញុំ​នឹង​ធ្វើការងារ​ចិញ្ចឹម​ ​(​អ្នក​)​ ​ក្នុង​ព្រៃធំ​។​ ​ខ្ញុំ​នឹង​ធ្វើការងារ​ស្វែងរក​អំពារ​ម្រឹគ​ទាំងឡាយ​ ​ទាំង​មើម​ឈើ​ ​ផ្លែឈើ​ ​ហើយ​ចិញ្ចឹម​ ​(​អ្នក​)​ ​ក្នុង​ព្រៃធំ​។​
 ​[​១១៥​]​ ​(​ជន​ទាំងពីរ​.​.​.​)​ ​បពិត្រមហារាជ​ ​នេះ​មិនមែន​ជា​ទំនៀម​ទេ​ ​កិរិយា​ធ្វើ​នូវ​អំពើ​ ​(​របស់​ព្រះអង្គ​)​ ​នេះ​ ​មិន​សមគួរ​ដល់​យើង​ឡើយ​ ​ព្រះអង្គ​ជា​ព្រះរាជា​របស់​យើង​ ​ៗ​ ​សូម​ថ្វាយបង្គំ​ព្រះបាទ​របស់​ព្រះអង្គ​។​ ​
 [​១១៦​]​ ​(​ព្រះរាជា​.​.​.​)​ ​បពិត្រ​អ្នកនេសាទ​ ​អ្នកពោល​នូវ​ធម៌​ ​អ្នកធ្វើ​នូវ​សេចក្តី​គោរព​ ​(​ចំពោះ​ខ្ញុំ​)​ ​អ្នក​ទុកជា​បិតា​របស់ខ្ញុំ​ ​បពិត្រ​នាង​បា​រិកា​ ​នាង​ទុកជា​មាតា​របស់ខ្ញុំ​។​
 [​១១៧​]​ ​(​ជន​ទាំងពីរ​.​.​.​)​ ​បពិត្រ​ព្រះរាជា​ ​ជាធំ​ក្នុង​ដែន​កាសី​ ​ទូលបង្គំ​សូម​ថ្វាយបង្គំ​ព្រះអង្គ​ ​បពិត្រ​ព្រះអង្គ​ ​ទ្រង់​ចំរើន​ក្នុង​ដែន​កាសី​ ​ទូលបង្គំ​សូម​ថ្វាយបង្គំ​ព្រះអង្គ​ ​ទូលបង្គំ​ទាំងឡាយ​ ​សូម​ប្រណម្យ​អញ្ជលី​ចំពោះ​ព្រះអង្គ​ ​
ថយ | ទំព័រទី ៥៨ | បន្ទាប់