​សូម​ព្រះអង្គ​នាំ​ទូលបង្គំ​ទៅដល់​សាមៈ​។​ ​ទូលបង្គំ​ទាំងឡាយ​ ​នឹង​ច្របាច់​ជើង​ ​ស្ទាប​មុខ​ល្អ​គួរ​មើល​របស់​សាមៈ​នោះ​ ​ត្រៀម​រង់ចាំ​នូវ​សេចក្តី​ស្លាប់​ប៉ុ​ណោ្ណះ​។​
 [​១១៨​]​ ​(​ព្រះបាទ​បិ​លយ​ក្ខ​.​.​.​)​ ​សាមៈ​ ​ដែល​ស្លាប់​ហើយ​ ​ដួល​ដេក​ដូចជា​ព្រះចន្ទ​ធ្លាក់​មក​លើ​ប្រថពី​ក្នុង​ព្រៃ​ណា​ ​ព្រៃ​នោះ​ឯង​ ​ជា​ព្រៃស្រោង​ស្រឹង​ ​សឹង​ដេរដាស​ដោយ​ម្រឹគ​សាហាវ​ ​ប្រាកដ​ដូចជា​ទីបំផុត​នៃ​អាកាស​។​ ​សាមៈ​ ​ដែល​ស្លាប់​ហើយ​ ​ដួល​ដេក​ដូចជា​ព្រះអាទិត្យ​ធ្លាក់​មក​លើ​ប្រថពី​ក្នុង​ព្រៃ​ណា​ ​ព្រៃ​នោះ​ឯង​ ​ជា​ព្រៃស្រោង​ស្រឹង​ ​សឹង​ដេរដាស​ដោយ​ម្រឹគ​សាហាវ​ ​ប្រាកដ​ដូចជា​ទីបំផុត​នៃ​អាកាស​។​ ​សាមៈ​ដែល​ស្លាប់​ហើយ​ ​ដួល​ដេក​ប្រឡាក់ប្រឡូស​ដោយ​អាចម៍ដី​នៅក្នុង​ព្រៃ​ណា​ ​ព្រៃ​នោះ​ឯង​ ​ជា​ព្រៃស្រោង​ស្រឹង​ ​សឹង​ដេរដាស​ដោយ​ម្រឹគ​សាហាវ​ ​ប្រាកដ​ដូចជា​ទីបំផុត​នៃ​អាកាស​។​ ​សាមៈ​ ​ដែល​ស្លាប់​ហើយ​ ​ដួល​ដេក​នៅក្នុង​ព្រៃ​ណា​ ​ព្រៃ​នោះ​ឯង​ ​ជា​ព្រៃស្រោង​ស្រឹង​ ​សឹង​ដេរដាស​ដោយ​ម្រឹគ​សាហាវ​ ​ប្រាកដ​ដូចជា​ទីបំផុត​នៃ​អាកាស​ ​(​ព្រោះហេតុនោះ​)​ ​អ្នក​ទាំងឡាយ​ ​ចូរ​នៅតែ​ក្នុង​អាស្រម​នេះ​ហើយ​។​
 [​១១៩​]​ ​(​ជន​ទាំងពីរ​.​.​.​)​ ​បើ​ទុកណា​ជាទី​នោះ​ ​(​មាន​ម្រឹគ​សាហាវ​)​ ​រយ​ពាន់​ ​ម៉ឺន​ក្តី​ ​ទូលបង្គំ​ទាំងពីរ​នាក់​ ​ឥតមាន​សេចក្តី​ភិតភ័យ​តិចតួច​ ​ព្រោះ​សត្វ​សាហាវ​ទាំងឡាយ​ក្នុង​ព្រៃ​ទេ​។​
ថយ | ទំព័រទី ៥៩ | បន្ទាប់