​[​១២០​]​ ​(​អភិ​សម្ពុទ្ធ​គាថា​.​.​.​)​ ​គ្រានោះ​ ​ព្រះរាជា​ ​ជាធំ​ក្នុង​ដែន​កាសី​ ​នាំ​ជន​ខ្វាក់​ ​(​ទាំងពីរ​)​ ​ដឹកដៃ​ទៅ​ក្នុង​ព្រៃធំ​ ​ត្រង់កន្លែង​ដែល​សាមៈ​ស្លាប់​។​
 [​១២១​]​ ​មាតាបិតា​ឃើញ​នូវ​សាមៈ​ ​ជា​បុត្ត​ដួល​ប្រឡាក់ប្រឡូស​ដោយ​អាចម៍ដី​ ​ដែលគេ​បោះបង់ចោល​ក្នុង​ព្រៃធំ​ ​ហាក់ដូច​ព្រះចន្ទ​ដែល​ធ្លាក់​មក​លើ​ប្រថពី​។​ ​ឃើញ​នូវ​សាមៈ​ ​ជា​បុត្ត​ដួល​ប្រឡាក់ប្រឡូស​ដោយ​អាចម៍ដី​ ​ដែលគេ​បោះបង់ចោល​ក្នុង​ព្រៃធំ​ ​ដូច​ព្រះអាទិត្យ​ដែល​ធ្លាក់​មក​លើ​ប្រថពី​ ​ឃើញ​នូវ​សាមៈ​ជា​បុត្ត​ ​ដួល​ប្រឡាក់ប្រឡូស​ដោយ​អាចម៍ដី​ ​ដែលគេ​បោះបង់ចោល​ក្នុង​ព្រៃធំ​ ​ក៏​យំរៀបរាប់​គួរឲ្យ​អាណិត​។​ ​ឃើញ​សាមៈ​ ​ជា​បុត្ត​ដួល​ប្រឡាក់ប្រឡូស​ដោយ​អាចម៍ដី​ ​ហើយ​ផ្គង​ដើមដៃ​ ​យំ​ទង្គឹះ​ខ្សឹកខ្សួល​ថា​ ​ហៃ​បា​ដ៏​ចំរើន​ ​(​កា​រសា្លប់​នេះ​)​ ​មាន​សភាព​មិន​គួរ​ទេ​។​ ​ឱ​បា​សាមៈ​ ​មាន​រូបល្អ​ ​គួ​ឲ្យ​ក្រឡេក​មើល​ ​បា​ឯង​ជា​មនុស្ស​ស្រវឹង​ខ្លាំង​ ​បាន​ជា​ក្នុង​កាលដែល​ដល់​នូវ​មរណៈ​ថ្ងៃនេះ​ ​អ្នក​ឥត​និយាយរក​យើង​បន្តិចបន្តួច​សោះ​។​ ​ឱ​បា​សាមៈ​ ​មាន​រូបល្អ​ ​គួរឲ្យ​ក្រឡេក​មើល​ ​បា​ជា​មនុស្ស​ភ្លើតភ្លើន​ខ្លាំង​ ​បាន​ជា​ក្នុង​កាលដែល​ដល់​នូវ​មរណៈ​ថ្ងៃនេះ​ ​អ្នក​ឥត​និយាយរក​យើង​បន្តិចបន្តួច​សោះ​។​ ​
ថយ | ទំព័រទី ៦០ | បន្ទាប់