​ឱ​បា​សាមៈ​ ​អ្នកមាន​រូបល្អ​ ​គួរឲ្យ​ក្រឡេក​មើល​ ​បា​ឯង​ខឹង​ខ្លាំង​ ​បាន​ជា​ក្នុង​កាលដែល​ដល់​នូវ​មរណៈ​ក្នុងថ្ងៃនេះ​ ​អ្នក​ឥត​និយាយរក​យើង​បន្តិចបន្តួច​សោះ​។​ ​ឱ​បា​សាមៈ​ ​មាន​រូបល្អ​ ​គួរឲ្យ​ក្រឡេក​មើល​ ​បា​ឯង​ដេកលក់​ស៊ប់​ ​បាន​ជា​ក្នុង​កាលដែល​ដល់​នូវ​មរណៈ​ក្នុងថ្ងៃនេះ​ ​បា​ឥត​និយាយរក​យើង​បន្តិចបន្តួច​សោះ​។​ ​ឱ​បា​សាមៈ​ ​មាន​រូបល្អ​ ​គួរឲ្យ​ក្រឡេក​មើល​ ​បា​ជា​បុគ្គល​តូចចិត្ត​ខ្លាំង​ ​បាន​ជា​ក្នុង​កាលដែល​ដល់​នូវ​មរណៈ​ក្នុងថ្ងៃនេះ​ ​បា​ឥត​និយាយរក​យើង​បន្តិចបន្តួច​សោះ​។​ ​ឥឡូវនេះ​ ​នរណា​ ​នឹង​រៀបចំ​ជដា​ ​ដ៏​សៅហ្មង​ប្រឡាក់ប្រឡូស​ដោយ​អាចម៍ដី​ ​ព្រោះ​សាមៈ​ ​ជា​អ្នកបំរើ​យើង​ងងឹតងងល់​នេះ​ ​ធ្វើ​មរណកាល​ហើយ​។​ ​នរណា​ ​នឹង​កាន់​អំបោស​បោស​អាស្រម​ ​ដើម្បី​យើង​ ​ព្រោះ​សាមៈ​ ​ជា​អ្នកបំរើ​យើង​ងងឹតងងល់​នេះ​ ​ធ្វើ​មរណកាល​ហើយ​។​ ​ឥឡូវនេះ​ ​នរណា​នឹង​ផ្ងូត​ ​(​យើង​)​ ​ដោយ​ទឹក​ត្រជាក់​ ​ទឹក​ក្តៅ​ ​ព្រោះ​សាមៈ​ ​ជា​អ្នកបំរើ​យើង​ងងឹតងងល់​នេះ​ ​ធ្វើ​មរណកាល​ហើយ​។​ ​ឥឡូវនេះ​ ​នរណា​នឹង​ឲ្យ​យើង​បរិភោគ​មើម​ឈើ​ ​ផ្លែឈើ​ ​ព្រោះ​សាមៈ​ ​ជា​អ្នកបំរើ​ ​យើង​ងងឹត​ងងុល​នេះ​ ​ធ្វើ​មរណកាល​ហើយ​។​
 [​១២២​]​ ​មាតា​ឃើញ​សាមៈ​ជា​បុត្ត​ ​ដួល​ប្រឡាក់ប្រឡូស​ដោយ​អាចម៍ដី​ ​ត្រូវ​សេចក្តី​សោក​ព្រោះ​កូន​ ​បៀតបៀន​ហើយ​ ​បាន​ពោល​នូវ​ពាក្យសច្ចៈ​ថា​ ​ក្នុង​កាលមុន​ ​សាមៈ​នេះ​ ​ជា​អ្នក​ប្រព្រឹត្ត​ធម៌​ ​ដោយ​សច្ចៈ​ណា​ ​សូម្បី​ឲ្យ​ពិស​របស់​សាមៈ​ ​សាបរលាប​ទៅ​ដោយ​ការ​ពោល​សច្ចៈ​នុ៎ះ​។​ ​
ថយ | ទំព័រទី ៦១ | បន្ទាប់