នាងជាក់ជាជេរប្រទេចពួកសមណៈ និងព្រាហ្មណ៍ មានព្រហ្មចរិយៈប្រព្រឹត្តទៅខាងមុខ ជាអ្នកមានសីល មានការចេះដឹងច្រើនក្នុងលោក បានជានាងដែលនៅក្រមុំយ៉ាងនេះ នៅ (ក្នុងផ្ទះ) ព្រាហ្មណ៍ចាស់។ ពស់ចឹក មិនទាន់ជាទុក្ខទេ ទាំងលំពែងមុត ក៏មិនទាន់ជាទុក្ខដែរ ត្រង់នាងឃើញប្តីចាស់នោះ ទើបជាទុក្ខ ទាំងជាគ្រឿងកៅ្តក្រហាយ។ ល្បែងមិនមាន តម្រេកមិនមាន ការចរចាទៅមក ជាមួយនឹងប្តីចាស់មិនមាន ទាំងការសើច ក៏មិនសមល្អ។ កាលណាប្តីក្មេង ប្រពន្ធក្មេង ទៅប្រឹក្សាគ្នាក្នុងទីស្ងាត់ កាលណោះ សេចក្តីសោកគ្រប់យ៉ាងណាមួយ ដែលអាស្រ័យនៅហ្ឫទ័យ ក៏រមែងវិនាសបាត់ទៅ នាងក្មេងមានរូបល្អ រមែងជាទីប្រាថា្ននៃពួកបុរសណាស់ ចូរនាងវិលទៅនៅឯត្រកូលញាតិវិញទៅ ព្រាហ្មណ៍ចាស់នឹងធើ្វនាងឲ្យរីករាយដូចមេ្តចកើត។
[២៩១] (នាងអមិត្តតាបនា…) នែព្រាហ្មណ៍ ខ្ញុំមិនទៅដងទឹកស្ទឹងឲ្យអ្នកទេ នែព្រាហ្មណ៍ ដ្បិតពួកស្រី ៗ ជេរប្រទេចខ្ញុំ ព្រោះតែអ្នកចាស់។
[២៩២] (ជូជក…) នាងកុំធើ្វកិច្ចការឲ្យអញឡើយ នាងកុំដងទឹកមកឲ្យអញឡើយ អញនឹងដងទឹក (ខ្លួនឯង) ម្នាលនាងដ៏ចំរើន នាងកុំក្រេវក្រោធឡើយ។