បើព្រះមាតានោះ ជាអ្នកនាំយកមើមឈើ និងផ្លែឈើក្នុងព្រៃ នាំយកវត្ថុណាមក យើងខ្ញុំទាំងអស់គ្នា ក៏មកជុំគ្នាបរិភោគវត្ថុនោះ តែក្នុងវេលាយប់ មិនបានបរិភោគក្នុងវេលាថ្ងៃទេ។ ព្រះមាតារបស់យើងខ្ញុំ ជាស្រីធ្លាប់សុខស្រួល ខំនាំយកផ្លែឈើមក ក៏ទៅជាមានកាយស្គម ស្លេកស្លាំង ដោយត្រូវខ្យល់ និងកំដៅថ្ងៃ ដូចជាផ្កាឈូកដែលគេឈ្លីដោយដៃ។ ព្រះកេសាទាំងឡាយរបស់ព្រះមាតា ក៏ជ្រុះព្រោះត្រាច់ទៅក្នុងព្រៃធំ ជាព្រៃដ៏កុះករដោយម្រឹគយង់ឃ្នង ជាទីដែលរមាស និងខ្លាដំបងអាស្រ័យហើយ។ ព្រះបិតាបួងភ្នួងសក់ទាំងឡាយ ទ្រទ្រង់ញើសក្អែលឰដ៏ក្លៀក (ទ្រទ្រង់ភេទនៃបុព្វជិតដ៏ប្រសើរ ទ្រទ្រង់ទំពក់ ស្លាបព្រាសម្រាប់បូជាភ្លើង និងជដា) ស្លៀកពាក់ស្បែកខ្លា ផ្ទំលើផែនដី នមស្ការភ្លើង។
[៤០៣] បុត្រជាទីស្រឡាញ់នៃមនុស្សក្នុងលោក ចំឡែកតែសេចក្តីស្នេហាក្នុងបុត្រ មិនកើតដល់ព្រះអយ្យកោរបស់យើងខ្ញុំដោយពិត។
[៤០៤] (ព្រះបាទសញ្ជ័យ…) នែចៅ អំពើអាក្រក់ យើងបានធ្វើហើយ ទាំងអំពើដែលបង្ខូចសេចក្តីចំរើន យើងក៏បានធ្វើហើយ ព្រោះជីតាបាននិរទេសបុត្រឥតកំហុស តាមពាក្យនៃពួកអ្នកសិវិរាស្ត្រ។