ព្រះអង្គ​កាល​ទត​ឃើញ​កុមារ​ទាំងនេះ​ ពាក់​កម្រងផ្កា មានខ្លួន​ប្រដាប់​ហើយ កំពុង​លេង​ក្បែរ​អាស្រម ដែល​ជាទី​ត្រេកអរ នឹង​មិន​រលឹក​រាជសម្បត្តិ។ កាលណា​ព្រះ​អង្គ​ទត​ឃើញ​កុមារ​ពាក់​កម្រងផ្កា កំពុង​រាំ​ក្នុង​អាស្រម​ជារ​មណី​ដ្ឋា​ន នឹង​មិន​រលឹក​រាជសម្បត្តិ។ កាលណា​ព្រះអង្គ​ទត​ឃើញ​កុមារ​ពាក់​កម្រងផ្កា​ កំពុង​រាំ​លេង​ក្នុង​អាស្រម​ជាទី​ត្រេកអរ នឹង​មិន​រលឹក​រាជសម្បត្តិ។ កាលណា​ព្រះអង្គ​ទត​ឃើញ​ដំរី​ធំ ជា​កុញ្ជរ​ជាតិ​ មាន​អាយុ ៦០ ឆ្នាំ​ ត្រា​ច់​ទៅ​ក្នុង​ព្រៃ​តែម្នាក់ឯង នឹង​មិន​រលឹក​រាជសម្បត្តិ។ កាលណា​ព្រះអង្គ​ទត​ឃើញ​ដំរី​ធំ ជា​កុញ្ជរ​ជាតិ មាន​អាយុ ៦០ ឆ្នាំ ត្រាច់ទៅមក​រាល់​ល្ងាច រាល់​ព្រឹក​ នឹង​មិន​រលឹក​រាជសម្បត្តិ។ កាលណា​ដំរី​ធំ ជា​កុញ្ជរ​ជាតិ មាន​អាយុ ៦០ ឆ្នាំ​ កាល​ដើរ​ទៅខាងមុខ​នៃ​ហ្វូង​ដំរី​ញី និង​ហ្វូង​ដំរី​ឈ្មោល ហើយ​បន្លឺ​កោញ្ចនាទ ព្រះអង្គ​បាន​ទ្រង់​ព្រះ​សណ្តាប់​ដំរី​បន្លឺ​កោញ្ចនាទ​នោះ​ហើយ​ នឹង​មិន​រលឹក​រាជសម្បត្តិ។ កាលណា​ព្រះអង្គ​ទត​ឃើញ​ដងព្រៃ​សងខាង​ផ្លូវ​ ជាទី​ឲ្យ​សេចក្តី​ប្រាថ្នា​ក្នុង​ព្រៃ ដ៏​ដេ​រដាស​ដោយ​ម្រឹគ​សាហាវ នឹង​មិន​រលឹក​រាជសម្បត្តិ។ ព្រះអង្គ​ទត​ឃើញ​ម្រឹគ​ជា​បញ្ច​មាលិនី​ដើរមក និង​ឃើញ​ពួក​កិន្នរ​ ដែល​កំពុង​រាំ​ក្នុង​វេលា​ល្ងាច​ នឹង​មិន​រលឹក​រាជសម្បត្តិ។ កាលណា​ព្រះអង្គ​ឮសូរ​សម្លេង​គឹកកង​នៃ​ទន្លេ​កំពុង​ហូរ​ទៅ​ផង​ ឮចម្រៀង​នៃ​ពួក​កិន្នរ​ផង នឹង​មិន​រលឹក​រាជសម្បត្តិ។
ថយ | ទំព័រទី ១០៧ | បន្ទាប់