ម្តេច​ឡើយ​ក៏​ពួក​អ្នក​សិវិ​រាស្រ្ត​បណ្តេញ​បា​វេស្សន្តរ​ជា​កូន​អញ​ ដែល​ពួក​ព្រះរាជា​ប្រទេស​ដទៃ​បូជា មាន​កិត្តិយស ជា​អ្នក​មិន​ប្រទូស្ត។ ម្តេច​ឡើយ​ក៏​ពួក​អ្នក​សិវិ​រាស្រ្ត​ បណេ្ត​ញបា​វេស្សន្តរ​ ជា​កូន​អញ​ ដែល​ជា​បុគ្គល​ចិ​ញ្ចឹ​មមាតា និង​បិតា ជា​អ្នក​គោ​រព​ចំពោះ​បុគ្គល​ជាធំ​ក្នុង​ត្រកូល ជា​អ្នក​មិន​ប្រទូស្ត។ ម្តេច​ឡើយ​ក៏​​ពួក​អ្នក​សិវិ​រា​ស្រ្តបណេ្តញ​បា​វេស្សន្តរ​ជា​កូន​អញ ជា​ប្រយោជន៍​ដល់​ព្រះរាជា​ ជា​ប្រយោជន៍​ដល់​ទេ​វតា​ ជា​ប្រយោជន៍​ដល់​ពួក​ញាតិ និ​ងសំឡាញ់​ ជា​ប្រយោជន៍​ដល់​អ្នក​ដែន​ទាំងអស់​ ជា​អ្នក​មិន​ប្រទូស្ត។
 [២៤៦​] ដែន​របស់​ព្រះអង្គ មុខ​ជា​នឹង​សាធារណ៍​ដល់​ជន​ទាំងឡាយ​ ដូច​ផ្លិ​តឃ្មុំ ដែល​មេឃ្មុំ​ហើរ​ចោល ពុំ​នោះ ដូច​ផែ្ល​ស្វាយ​ដែល​ជ្រុះ​លើ​ផែនដី​ (ព្រោះ​) ពួក​អ្នក​សិវិ​រាស្រ្ត បណេ្តញ​វេស្សន្តរ​ជា​អ្នក​មិន​ប្រទូស្ត។ ព្រះអង្គ​ដែល​​ពួក​អាមាត្យ​បោះបង់​ហើយ ជា​ព្រះរាជា​ម្នាក់ឯង​ រមែង​នឿយព្រួយ​ដូច​ហង្ស​ដែល​អស់​ស្លាប​ លើ​ភក់​ដែល​គ្មាន​ទឹក។ បពិត្រមហារាជ ព្រោះហេតុនោះ​ បាន​ជា​ខ្ញុំ​ម្ចា​ស់​ក្រាប​ទូល​ព្រះអង្គ កុំ​ឲ្យ​ប្រយោជន៍​កន្លង​ផុត​ព្រះអង្គ​ឡើយ​ សូម​ព្រះអង្គ​កុំ​បំបរ​បង់​វេស្សន្តរ​ដែល​ជា​អ្នក​មិន​ប្រទូស្ត​នោះ​ តាម​សំដី​ពួក​អ្នក​សិវិ​រាស្រ្ត​ឡើយ។
 [២៤៧​] (ព្រះរាជា​…) យើង​បណេ្ត​ញបា​វេស្សន្តរ ដែល​ជា​ទង់ជ័យ​នៃ​ពួក​អ្នក​សិវិ​រាស្រ្ត ឈ្មោះថា​ ធើ្វ​នូវ​សេចក្តី​គោរព​ចំពោះ​បវេណី​ធម៌​ ទុកជា​បា​វេស្សន្តរ ជាទី​ស្រឡាញ់​ដ៏​លើស​ជាង​ជីវិត​របស់​យើង​ ក៏​យើង​នៅ​តែ​បណេ្ត​ញបា​វេស្សន្តរ ដែល​ជា​កូន​របស់​យើង​មិន​ខា​ន។
ថយ | ទំព័រទី ១១០ | បន្ទាប់