ក្មេង​ទាំងពីរ​ធ្លាប់​ដេក​លើ​បល្លង្ក លើ​កម្រាល​រោម​វែង​ និ​ងលើ​កម្រាល​ដ៏​ពិចិត្រ នឹង​ដេក​លើ​កម្រាល​ស្មៅ​ធើ្វ​មេ្ត​ចកើ​ត។ ក្មេង​ទាំងពីរ​ធ្លាប់​លាប​ស្រឡាប​ដោយ​គ្រឿងក្រអូប​ គឺ​ខ្លឹម​ក្រឹស្នា ខ្លឹម​ចន្ទន៍​ នឹ​ងស្លៀកដណ្តប់​សំពត់​ប្រឡាក់​កែ្អល​ធើ្វ​មេ្ត​ចកើ​ត។ ក្មេង​ទាំងពីរ​ធ្លាប់​ឋិតនៅ​ក្នុង​សេចក្តី​សុខ មាន​អវយវៈ​គេ​តែង​បក់​ដោយ​ផិ្ល​តរោម​ចាមរី និ​ងសំណុំ​កន្ទុយ​ក្ងោ​ក ត្រូវ​ល្បោម​មូស​ប៉ះពាល់ នឹង​ធើ្វ​ដូ​ចមេ្ត​ចកើ​ត។
 [២៦៤​] ព្រះរាជ​បុត្រី​ទ្រង់ព្រះ​នាម​មទ្រី ដែល​មាន​អវយវៈ​ទាំងអស់​ដ៏​ល្អ​ ក្រាបទូល​ព្រះរាជ​បិតា​នោះ​ថា បពិត្រ​ព្រះ​ទេវៈ​ ព្រះអង្គ​កុំ​ទ្រង់ព្រះ​កនែ្សង​ឡើយ សូម​ព្រះអង្គ​កុំ​មាន​ព្រះ​ហ្ឫទ័យ​អាក់អន់​ឡើយ​ ខ្ញុំម្ចាស់​ទាំងពីរ​នាក់ នឹង​រស់នៅ​យ៉ាងណា ក្មេង​ទាំងពីរ​នាក់ ក៏​រស់នៅ​យ៉ាងនោះ​ដែរ។ ព្រះនាង​មទ្រី ដែល​មាន​អវយវៈ​ទាំងអស់​ដ៏​ល្អ​ ដ៏​ទ្រង់​ល័​ក្ខ​ណ៍ លុះ​បាន​ពោល​ពាក្យ​យ៉ាងនេះ​ហើយ ក៏​នាំ​ព្រះរាជបុត្រា​បុត្រី​ទៅ​តាមផ្លូវ​ដែល​ព្រះបាទ​សិវិ​ (វេស្សន្តរ​) ទ្រង់​សេ្តច​ទៅ។
 [២៦៥​] លំដាប់នោះ ព្រះ​វេស្សន្តរ​ជា​ក្សត្រ ទ្រង់​បាន​ឲ្យ​ទាន​ ហើយ​ក៏​ថា្វយ​បង្គំ​ព្រះបិតា​ និ​ងព្រះមាតា ធើ្វ​ប្រទក្សិណ​ព្រះបិតា​ និ​ងព្រះមាតា​នោះ។ ព្រះ​វេស្សន្តរ​ឡើង​កាន់​រថ​ ដែល​ទឹម​ដោយ​សេះ ៤ មានសន្ទុះ​ដ៏​លឿន នាំ​បុ​ត្រា​បុត្រី និ​ងព្រះជាយា សេ្តច​ទៅ​កាន់​គិ​រី​វង្កត។
ថយ | ទំព័រទី ១២៧ | បន្ទាប់