ហ្វូង​ព្រាប​ គ្រលែងវែក ចាក្រពាក កែ្អ​កទឹក វារណ​បក្សី មាន​សំឡេង​គួរឲ្យ​ត្រេកអរ​ ស្រែកយំ​ហៅ​គា្ន​ក្នុង​កាល​ទាំងពីរ​ គឺ​ព្រឹក​ល្ងាច មួយទៀត​ ក្បែរ​មុចលិន្ទ​ស្រះ​នុ៎ះ​ មាន​ពួក​សត្វ​សា្លប​កើត​ពីរ​ដង​ មាន​សម្បុរ​ផ្សេង​ៗជាច្រើន ស្រែកយំ​ឆ្លើយ​ឆ្លង​គា្ន​ទៅវិញទៅមក​ រីករាយ​ជាមួយ​នឹ​ងញី។ មួយទៀត ក្បែរ​មុចលិន្ទ​ស្រះ​នុ៎ះ​ មាន​ពួក​សត្វ​សា្លប​មានកំណើត​ពីរ​ដង មាន​សម្បុរ​ផ្សេង​ៗជាច្រើន​ សុទ្ធតែ​មាន​សំឡេង​ពី​រោះ ស្រែក​ស័ព្ទ​ស៊ាន​ត្រង់​ឆ្នេរ​ទាំងសងខាង​មុចលិន្ទ​ស្រះ​។ មួយទៀត​ ក្បែរ​មុចលិន្ទ​ស្រះ​នុ៎ះ មាន​ពួក​ករវិក សត្វ​ទាំងនោះ​មានកំណើត​ពីរ​ដង រមែង​ស្រែក​ហៅ​គ្នា រីក​រាយ​ជាមួយនឹង​ញី។ មួយទៀត ក្បែរ​មុចលិន្ទ​ស្រះ​នុ៎ះ​ មាន​ពួក​ករវិក សត្វ​ទាំងនោះ​មាន​កំណើត​ពីរ​ដង សុទ្ធតែ​មាន​សំឡេង​ដ៏​ពីរោះ ស្រែក​ស័ព្ទ​ស៊ាន​ត្រង់​ឆ្នេរ​ទាំង​សង​ខាង​មុចលិន្ទ​ស្រះ។ ព្រៃ​ (ជិត​ស្រះ​បោក្ខរណី​នោះ​) ដែល​ពួក​ដំរី​អាស្រ័យ​នៅ​ហើយ សឹង​ដ៏​កុះករ​ដោយ​ទ្រាយ​ សា្វន ទាំង​ដេរ​ដាស​ដោយ​​ពួក​វល្លិ​ផ្សេង​ៗ ដែល​ពួក​សត្វ​ឈ្មុ​សអាស្រ័យ​នៅ​ហើយ។ មួយ​យ៉ាង​ទៀត​ ក្បែរ​មុចលិន្ទ​ស្រះ​នុ៎ះ មាន​ស្រងែ​ច្រើន ស្កួយ​ច្រើន ពោត​ច្រើន ស្រូវសាលី​ដុះឯង​ មិនបាច់​មាន​អ្នកណា​ភ្ជួរ​រាស់​ដាំ​ឡើយ​ ទាំង​អំពៅ​សោត ក៏​មាន​ច្រើន ដុះ​ក្បែរ​មុចលិន្ទ​ស្រះ​នុ៎ះ។
ថយ | ទំព័រទី ១៦០ | បន្ទាប់