សូម​ព្រះអង្គ​ទ្រង់ទត​បា​រុ​សក​វ័ន ចិត្ត​លតា​វ័ន មិស្ស​កវ័ន​ នន្ទ​នវ័ន និង​វេជយន្ត​ប្រាសាទ ជា​រូប​និម្មិត​ក្នុង​កែវមណី។ សូម​ព្រះអង្គ​ទ្រង់ទត​សុធម្ម​សភា ឋាន​តាវត្តិង្ស ដើម​បា​រិច្ឆត្ត​ព្រឹក្ស​ មាន​ផ្ការីក ស្តេច​ដំរី​ឈ្មោះ​ឯរាវ័ណ ជា​រូប​និម្មិត​ក្នុង​កែវមណី។ សូម​ព្រះអង្គ​ទ្រង់ទត​ពួក​ស្រី​ទេពកញ្ញា​ ដែល​ភ្លឺផ្លេក ដូចជា​ផ្លេកបន្ទោរ​ចេញ​ចាក​ពពក កំពុង​ត្រាច់​ទៅ​ក្នុង​នន្ទ​នវ័ន​ ជា​រូប​និម្មិត​ក្នុង​កែវមណី។ សូម​ព្រះអង្គ​ទ្រង់ទត​ពួក​ទេពកញ្ញា​ប្រលោម​ទេវបុត្រ​ និង​ពួក​ទេវបុត្រ​កំពុង​រីករាយ​ក្នុង​នន្ទ​នវ័ន ជា​រូប​និម្មិត​ក្នុង​កែវមណី។
 [១០០​] សូម​ព្រះអង្គ​ទ្រង់ទត​ប្រាសាទ​ច្រើនជាង​ពាន់​ ដែល​ក្រាល​ដោយ​ផែនក្តារ​កែវ​ពៃទូរ្យ មាន​សម្បុរ​រុងរឿង ជា​រូប​និម្មិត​ក្នុង​កែវមណី។ សូម​ព្រះអង្គ​ទ្រង់ទត​ឋាន​តាវត្តិង្ស យាមា តុសិត និម្មានរតី បរនិម្មិតវសវត្តី​ ជា​រូប​និម្មិត​ក្នុង​កែវមណី។ សូម​ព្រះអង្គ​ទ្រង់ទត​ស្រះ​បោក្ខរណី ក្នុង​ជាន់​នោះ​ៗ មាន​ទឹកថ្លា​ស្អាត ដ៏​ដេរដាស​ដោយ​ផ្កា​ចង្កុលណី ផ្កាឈូក និង​ផ្កា​ឧប្បល​ក្នុង​ឋានសួគ៌​នុ៎ះ។
 [១០១​] ក្នុង​កែវមណី​នេះ​ មាន​ឆ្នូ​តស ១០ ឆ្នូត​ក្រហម ៦ និង ១៥ (ជា៣១​) ឆ្នូត​លឿង ១៤ គួរ​ជាទី​រមិលមើល ជាទី​រីករាយ​នៃ​ចិត្ត។ ឆ្នូត​មាស ២០ ឆ្នូត​ប្រាក់ ២០ ឆ្នូ​តមាន​ពន្លឺ ដូចជា​ពណ៌​នៃ​អណ្តើក​មាស ៣០ ប្រាកដ​នៅក្នុង​កែវមណី​នេះ។
ថយ | ទំព័រទី ៤៨ | បន្ទាប់