​ពួក​ស្រីស្នំ ពួក​កុមារ ពួក​អ្នកជំនួញ និង​ពួក​ព្រាហ្មណ៍​ ផ្គងដៃ​ខ្សឹកខ្សួល កន្ទក់កន្ទេញ​ថា វិធុរបណ្ឌិត​ទៅ​ក្នុង​ទីណា​ហ្ន៎។ ​ពួក​ពលដំរី (ពលសេះ​) ពល​រថ ពល​ថ្មើ​រជើង ផ្គងដៃ​ខ្សឹកខ្សួល​កន្ទក់កន្ទេញ​ថា​ វិធុរបណ្ឌិត​នោះ​ទៅ​ក្នុង​ទីណា​ហ្ន៎។ ពួក​អ្នកជនបទ​មក​ជួបជុំគ្នា​ ទាំង​ពួក​អ្នក​និគម​ក៏​មក​ជួបជុំគ្នា ផ្គង​ដៃ​ខ្សឹកខ្សួល​កន្ទក់កន្ទេញ​ថា​ វិធុរបណ្ឌិត​នោះ​ទៅ​ក្នុង​ទីណា​ហ្ន៎។
 [១៥០​] (មហាជន​...) បើ​បណ្ឌិត​នោះ នឹង​មិន​ត្រឡប់​មក​ក្នុង​រវាង ៧ រាត្រី​វិញ​ទេ​ ​ពួក​ទូលព្រះបង្គំជាខ្ញុំ​ទាំងអស់គ្នា នឹង​ចូល​ភ្លើង ​ពួក​ទូលព្រះបង្គំជាខ្ញុំ​ មិន​មាន​សេចក្ដី​ត្រូវការ​ដោយ​ជីវិត​ឡើយ។
 [១៥១​] (ព្រះរាជា​…) បណ្ឌិត​ជា​បុគ្គល​ឈ្លាសវៃ​ អាច​សំដែង​ (ប្រយោជន៍​) និង​មិនមែន​ប្រយោជន៍​ មាន​ប្រាជ្ញា​ឈ្វេងយល់​ រមែង​ដោះខ្លួន​បាន​ដោយ​ឆាប់ អ្នក​ទាំងឡាយ​កុំ​ខ្លាច​ឡើយ បណ្ឌិត​នោះ​ គង់តែ​នឹង​ត្រឡប់មកវិញ។

ចប់ អន្តរ​បេ​យ្យា​លៈ​។


 [១៥២​] (អភិ​សម្ពុទ្ធ​គាថា​) បុណ្ណ​កយក្ស​នោះ​ កាល​ទៅលើ​កំពូលភ្នំ​កាឡា​គិ​រី​នោះ ក៏​គិតថា គំនិត​ទាំងឡាយ​ រមែង​ជា​ធម្មជាតិ​ខ្ពស់ និង​ទាប
ថយ | ទំព័រទី ៧០ | បន្ទាប់