បើ​អ្នក​បាន​ដួង​ហ្ឫ​ទ័យ​របស់​វិធុរបណ្ឌិត​មក​ដោយ​ធម៌ ហើយ​នាំមក​ក្នុង​ភព​នាគ​នេះ។ អ្នក​ត្រូវ​បាន​នាង​កុមារី ដោយ​ទ្រព្យ​ជាទី​ត្រេកអរ​នោះ យើង​មិន​ប្រាថ្នា​ទ្រព្យ​ដទៃ​ក្រៃលែង​ទេ​ ម្នាល​បណ្ឌិត ជា​អាមាត្យ ខ្ញុំ​មិន​វង្វេង​ដូច​អ្នក​ថា​ទេ អ្នក​ចូរ​ស្តាប់​ចុះ។ មួយទៀត​ អំពើ​តិចតួច​ដែល​ខ្ញុំ​ប្រកាន់​ខុស មិន​មាន​ទេ កាល​ខ្ញុំ​បាន​ហ្ឫ​ទ័យ​របស់​អ្នក​ដោយ​ធម៌ ពួក​នាគ​នឹង​ឲ្យ​នាគ​កញ្ញា​ឈ្មោះ​ឥរន្ទ​តី។ ព្រោះហេតុនោះ​ ទើប​ខ្ញុំ​លៃលក​សំឡាប់​អ្នក ខ្ញុំ​មាន​សេចក្តី​ត្រូវការ​ដោយ​ការ​សំឡាប់​អ្នក​យ៉ាងនេះ​ឯង ខ្ញុំ​នឹង​ទំលាក់​អ្នក​ក្នុង​រណ្តៅ​នេះ​ សម្លាប់​អ្នក​ហើយ​ នឹង​នាំ​យក​តែ​ហ្ឫ​ទ័យ​ទៅ។
 [១៥៨​] (មហាសត្វ​…) ម្នាល​កច្ចាយនៈ​ បើ​អ្នកមាន​កិច្ច​ត្រូវការ ដោយ​ហ្ឫ​ទ័យ​របស់ខ្ញុំ​ ចូរ​អ្នកលើ​កខ្ញុំ​ដោយ​ឆាប់រហ័ស ដ្បិត​សា​ធុ​នរ​ធម៌​ (ធម៌​ល្អ​របស់​នរៈ​) របស់ខ្ញុំ​ណាមួយ​ ខ្ញុំ​នឹង​សំដែង​សា​ធុ​នរ​ធម៌​ទាំងអស់​នោះ ដល់​អ្នក​ក្នុងថ្ងៃនេះ។
 [១៥៩​] (អភិ​សម្ពុទ្ធ​គាថា​) បុណ្ណ​កយក្ស​នោះ​ ដាក់​វិធុរ​បណ្ឌិ​តជា​អាមាត្យ​ដ៏​ប្រសើរ របស់​អ្នក​ដែន​កុរុ​លើកំពូល​ភ្នំ​ឆាប់រហ័ស
ថយ | ទំព័រទី ៧៣ | បន្ទាប់