ជាអ្នកមិនអាស្រ័យ (នូវទិដ្ឋិ) ជាតាទិបុគ្គល បុគ្គលនោះ លោកហៅថា ព្រាហ្មណ៍។ ពាក្យថា ព្រាហ្មណ៍ មិនមែនសីលវត្តដឹកនាំបានទេ បានសេចក្តីថា ព្រាហ្មណ៍គឺសីល ឬវត្ត ឬសីលវត្តដឹកនាំមិនបាន នាំទៅមិនបាន បន្សាត់ទៅមិនបាន ទង់ទាញទៅមិនបាន ហេតុនោះ (ទ្រង់ត្រាស់ថា) ព្រាហ្មណ៍ មិនមែនសីលវត្ត ដឹកនាំបានទេ។
[១៨០] ពាក្យថា លោកដល់ត្រើយហើយ ជាអ្នកនឹងធឹង មិនត្រឡប់មកវិញទេ អធិប្បាយថា អមតនិព្វាន លោកហៅថា ត្រើយ បានខាងការរម្ងាប់សង្ខារទាំងអស់ ការលះបង់ឧបធិទាំងអស់ ការអស់តណ្ហា ការប្រាសចាករាគៈ ការរលត់ និព្វាន។ បុគ្គលណា ទៅកាន់ត្រើយ ដល់ត្រើយ ទៅកាន់ទីបំផុត ដល់ទីបំផុត ទៅកាន់ខាងចុង ដល់ខាងចុង។បេ។ ភពថ្មីទៀតនៃបុគ្គលនោះ មិនមានទេ ហេតុនោះ (ទ្រង់ត្រាស់ថា) លោកដល់ត្រើយហើយ។ ពាក្យថា មិនត្រឡប់មកវិញ គឺកិលេសទាំងឡាយណា ដែលលោកលះបង់ហើយ ដោយសោតាបត្តិមគ្គ លោកមិនត្រឡប់ មិនមក មិនត្រឡប់មករកកិលេសទាំងនោះវិញទេ កិលេសទាំងឡាយណា ដែលលោកលះបង់ហើយ ដោយសកទាគាមិមគ្គ លោកមិនត្រឡប់ មិនមក មិនត្រឡប់មករកកិលេសទាំងនោះវិញទេ កិលេសទាំងឡាយណា ដែលលោកលះបង់ហើយ ដោយអនាគាមិមគ្គ