(ព្រះមានព្រះភាគ ទ្រង់សរសើរថា) ម្នាលសារីបុត្រ ប្រពៃហើយ ប្រពៃហើយ ម្នាលសារីបុត្រ ពិតណាស់ គុណជាត មានសទ្ធិន្ទ្រិយជាដើមនុ៎ះ ដែលពួកជនណា មិនទាន់ដឹង មិនទាន់ឃើញ មិនទាន់យល់ មិនទាន់ធ្វើឲ្យជាក់ច្បាស់ មិនទាន់ប៉ះពាល់ដោយប្រាជ្ញាទេ ពួកជននោះ គប្បីលុះក្នុងការជឿតាមជនដទៃក្នុងហេតុនោះថា សទ្ធិន្ទ្រិយ។បេ។ បញ្ញិន្ទ្រិយ ដែលបុគ្គលចំរើនហើយ ធ្វើឲ្យច្រើនហើយ ជាធម្មជាតចូលទៅកាន់អមតៈ មានអមតៈប្រព្រឹត្តទៅខាងមុខ មានអមតៈជាទីបំផុត។
ពាក្យថា មិនប្រាសចាកតម្រេក អធិប្បាយថា ពួកពាលបុថុជ្ជនទាំងអស់ រមែងត្រេកអរ សេខបុគ្គល ៧ ពួក រាប់ទាំងកល្យាណបុថុជ្ជន រមែងទ្រាន់ ព្រះអរហន្តមិនត្រេក មិនទ្រាន់។ ព្រះអរហន្តនោះ ជាអ្នកប្រាសចាកតម្រេក ព្រោះការអស់រាគៈ ហេតុតែលោកប្រាសចាករាគៈ ព្រោះការអស់ទោសៈ ហេតុតែលោកប្រាសចាកទោសៈ ព្រោះការអស់មោហៈ ហេតុតែលោកប្រាសចាកមោហៈ។ ព្រះអរហន្តនោះ មានការអប់រំនៅស្រេចហើយ
ជនណា ជាអ្នកមិនជឿផង ជាអ្នកដឹងនូវព្រះនិព្វានដែលបុគ្គលមិនធ្វើផង ជាអ្នកកាត់តំណផង ជាអ្នកមានឱកាសកំចាត់បង់ហើយផង ជាអ្នកខ្ជាក់ចោលនូវសេចក្តីប៉ុនប៉ងផង ជននោះឯង ឈ្មោះថា ឧត្តមបុរស។