ក្នុងកិរិយាកើតជាអត្តភាពរឿយ ៗ។ តណ្ហានៃបុគ្គលណា មិនមាន ឥតមាន លោកមិនបាន គឺលោកលះបង់ ផ្តាច់ផ្តិល ឲ្យស្ងប់ ឲ្យស្ងប់រម្ងាប់ ធ្វើមិនគួរឲ្យកើតឡើងបាន ដុតដោយភ្លើងគឺញាណហើយ ហេតុនោះ (ទ្រង់ត្រាស់ថា) តណ្ហាក្នុងភព និងវិភព នៃបុគ្គលណា មិនមាន។ ហេតុនោះ ព្រះមានព្រះភាគត្រាស់ថា
[១០២] ពាក្យថា តថាគតពោលនូវបុគ្គលនោះ ថាជាអ្នកស្ងប់ គឺតថាគតពោលនូវបុគ្គលនោះ សំដែងនូវបុគ្គលនោះ និយាយនូវបុគ្គលនោះ បំភ្លឺនូវបុគ្គលនោះ បញ្ចេញនូវបុគ្គលនោះ ថាជាអ្នកស្ងប់ អ្នករម្ងាប់ អ្នកចូលទៅជិតស្ងប់ អ្នករលត់ទុក្ខ អ្នកសះស្បើយទុក្ខ ហេតុនោះ (ទ្រង់ត្រាស់ថា) តថាគតពោលបុគ្គលនោះថា ជាអ្នកស្ងប់។
និស្ស័យនៃបុគ្គលណា មិនមាន មួយទៀត តណ្ហាក្នុងភព និងវិភពនៃបុគ្គលណា មិនមាន បុគ្គលនោះ មិនអាស្រ័យ ព្រោះដឹងនូវធម៌។
[១០១] តថាគតពោលនូវបុគ្គលអ្នកមិនអាល័យក្នុងកាមទាំងឡាយនោះ ថាជាអ្នកស្ងប់ គន្ថៈ (កិលេសជាគ្រឿងចាក់ស្រែះ) នៃបុគ្គលនោះ មិនមានទេ បុគ្គលនោះ បានឆ្លងហើយនូវវិសត្តិកាតណ្ហា។