មួយទៀត ពួកជនបង្កការញុះញង់ ដោយហេតុពីរ គឺដោយសេចក្តីប្រាថ្នាឲ្យគាប់ ឬមានសេចក្តីប្រាថ្នាដើម្បីបំបែកគេ។
ពួកជនបង្កការញុះញង់ ដោយសេចក្តីប្រាថ្នាឲ្យគាប់ តើដូចម្តេច។ ពួកជនបង្កការញុះញង់ ដោយសេចក្តីប្រាថ្នាឲ្យគាប់ យ៉ាងនេះថា យើងទាំងឡាយនឹងជាទីស្រឡាញ់ ជាទីគាប់ចិត្ត ប្រកបដោយសេចក្តីស្និទ្ធស្នាល ជាអ្នកខាងក្នុង ជាអ្នកមានចិត្តល្អនៃជននេះ។
ពួកជនមានសេចក្តីប្រាថ្នាដើម្បីបំបែក ហើយបង្កការញុះញង់ តើដូចម្តេច។ ពួកជនមានសេចក្តីប្រាថ្នាដើម្បីបំបែក បង្កការញុះញង់យ៉ាងនេះថា ធ្វើដូចម្តេចហ្ន៎ ជនពួកនេះគប្បីផ្សេងៗ គ្នា គប្បីប្រាសចាកគ្នាទៅជាពួក ទៅជាចំណែកពីរ មានអធ្យាស្រ័យពីរ មានពួកពីរ គប្បីបែកគ្នា មិនគប្បីមកជួបគ្នា គប្បីនៅជាទុក្ខ មិនសប្បាយ ហេតុនោះ (ទ្រង់ត្រាស់ថា) កាលបើវិវាទកើតហើយ (ជនទាំងឡាយក៏បង្ក) នូវការញុះញង់។ ហេតុនោះ ព្រះមានព្រះភាគ ត្រាស់ថា

ជំលោះ វិវាទ សេចក្តីខ្សឹកខ្សួល សេចក្តីសោក ព្រមទាំងសេចក្តីកំណាញ់ មានះ និងអតិមានះ ព្រមទាំងការញុះញង់ កើតអំពីសភាវៈជាទីស្រឡាញ់ (មួយទៀត) ជំលោះ វិវាទ (ជាដើម) កើតក្នុងសេចក្តីកំណាញ់ កាលបើវិវាទកើតហើយ (ជនទាំងឡាយ ក៏បង្ក) នូវការញុះញង់។