[២៤៧] ពាក្យថា បានពោលថា បុគ្គលពាល ថោកទាប មិនឈ្លាសវៃ គឺពោលយ៉ាងនេះ ថ្លែងយ៉ាងនេះ ពណ៌នាយ៉ាងនេះ ពន្យល់យ៉ាងនេះ អធិប្បាយយ៉ាងនេះថា បុគ្គលអន់ ល្ងង់ ថោកទាប សាបសូន្យ ថោកថយ លាមក គម្រក់ ជាមនុស្សកំទេចកំទី មិនឈ្លាសវៃ មិនមានប្រាជ្ញាជាគ្រឿងចាក់ធ្លុះ លុះក្នុងសេចក្តីល្ងង់ មិនមានញាណ មិនមានប្រាជ្ញាជាគ្រឿងបំភ្លឺ ឥតបញ្ញា ហេតុនោះ (ទ្រង់ត្រាស់ថា) បានពោលថា បុគ្គលពាល ថោកទាប មិនឈ្លាសវៃ។ ហេតុនោះ ព្រះមានព្រះភាគ ត្រាស់ថា
បុគ្គលអាស្រ័យទិដ្ឋិធម៌ទាំងនេះ គឺការឃើញក្តី ការឮក្តី សីល និងវ័តក្តី ការប៉ះពាល់ក្តី ហើយជាអ្នកឃើញនូវការមើលងាយ ឋិតនៅក្នុងវិនិច្ឆ័យហើយរីករាយ បានពោលថា
បុគ្គលពាល ថោកទាប មិនឈ្លាសវៃ។
[២៤៨] បុគ្គលយល់បុគ្គលដទៃ ថាជាបុគ្គលពាល ដោយអំពើណា ហើយពោលចំពោះអាត្មាឯង ថាជាបុគ្គលឈ្លាសវៃ ដោយអំពើនោះ បុគ្គលនោះប្រកាន់ថាខ្លួនជាអ្នកឈ្លាសវៃដោយខ្លួនឯង មើលងាយបុគ្គលដទៃ ទាំងពោលយ៉ាងនោះដែរ។