[៣៦៤] អធិប្បាយពាក្យថា ព្រាហ្មណ៍នោះ ដឹងសម្មតិទាំងឡាយ ដែលកើតអំពីបុថុជ្ជន ត្រង់ពាក្យថា ដឹង គឺដឹង យល់ ថ្លឹង ត្រិះរិះ ធ្វើឲ្យច្បាស់ ធ្វើឲ្យប្រាកដហើយថា សង្ខារទាំងពួងមិនទៀង ថាសង្ខារទាំងពួងជាទុក្ខ។បេ។ ដឹង យល់ ថ្លឹង ត្រិះរិះ ធ្វើឲ្យច្បាស់ ធ្វើឲ្យប្រាកដហើយថា របស់ណាមួយមានកិរិយាកើតឡើងជាធម្មតា របស់ទាំងអស់នោះ មានកិរិយារលត់ទៅវិញជាធម្មតា ហេតុនោះ (ទ្រង់ត្រាស់ថា) ព្រាហ្មណ៍នោះដឹង។ ទិដ្ឋិ ៦២ លោកហៅថា សម្មតិ។ ពាក្យថា ដែលកើតអំពីបុថុជ្ជន គឺសម្មតិទាំងនោះកើតអំពីបុថុជ្ជនទាំងឡាយ ហេតុនោះ (ទ្រង់ត្រាស់ថា) ដែលកើតអំពីបុថុជ្ជន។ ម្យ៉ាងទៀត សម្មតិទាំងនោះ កើតអំពីជនផ្សេង ៗ ហេតុនោះ (ទ្រង់ត្រាស់ថា) ដែលកើតអំពីបុថុជ្ជន ហេតុនោះ (ទ្រង់ត្រាស់ថា) ព្រាហ្មណ៍នោះដឹងថា សម្មតិទាំងឡាយ ដែលកើតអំពីបុថុជ្ជន។
[៣៦៥] ពាក្យថា រមែងព្រងើយកន្តើយនឹងទិដ្ឋិដែលជនទាំងឡាយដទៃកំពុងប្រកាន់ គឺជនទាំងឡាយដទៃប្រកាន់ ស្ទាបអង្អែល ប្រកាន់ស្អិត ដោយអំណាចតណ្ហា ដោយអំណាចទិដ្ឋិ ព្រះអរហន្តព្រងើយកន្តើយ មិនប្រកាន់ មិនស្ទាបអង្អែល មិនប្រកាន់ស្អិត