ពាក្យថា មិនធ្វើអាសវៈថ្មី សេចក្តីថា រូប វេទនា សញ្ញា សង្ខារ វិញ្ញាណ ជាបច្ចុប្បន្ន លោកហៅថា អាសវៈថ្មី។ លោកមិនធ្វើឆន្ទៈ មិនធ្វើសេចក្តីស្រឡាញ់ មិនធ្វើតម្រេក មិនឲ្យកើត មិនឲ្យកើតព្រម មិនឲ្យលេចឡើង មិនឲ្យលេចឡើងចំពោះ ព្រោះប្រារព្ធសង្ខារជាបច្ចុប្បន្ន ហេតុនោះ (ទ្រង់ត្រាស់ថា) លះបង់អាសវៈខាងដើម មិនធ្វើអាសវៈថ្មី។
[៣៧៣] អធិប្បាយពាក្យថា មិនដល់នូវឆន្ទាគតិ មិនមានវាទៈតាំងមាំ ត្រង់ពាក្យថា មិនដល់នូវឆន្ទាគតិ គឺមិនដល់នូវឆន្ទាគតិ មិនដល់នូវទោសាគតិ មិនដល់នូវមោហាគតិ មិនដល់នូវភយាគតិ មិនលុះដោយអំណាចរាគៈ មិនលុះដោយអំណាចទោសៈ មិនលុះដោយអំណាចមោហៈ មិនលុះដោយអំណាចមានះ មិនលុះដោយអំណាចទិដ្ឋិ មិនលុះដោយអំណាឧទ្ធច្ចៈ មិនលុះដោយអំណាចវិចិកិច្ឆា មិនលុះដោយអំណាចអនុស័យ មិនត្រូវធម៌ជាពួកឲ្យទៅ នាំទៅ បន្សាត់ទៅ កួចយកទៅទេ ហេតុនោះ (ទ្រង់ត្រាស់ថា) មិនដល់នូវឆន្ទាគតិ។ ពាក្យថា ជាអ្នកមិនមានវាទៈតាំងមាំ គឺជាអ្នកមិនមានវាទៈតាំងមាំថា លោកទៀង ពាក្យនេះ ជាពាក្យពិត ពាក្យដទៃជាមោឃៈ ថាលោកមិនទៀង ពាក្យនេះ ជាពាក្យពិត ពាក្យដទៃជាមោឃៈ។បេ។ ជាអ្នកមិនមានវាទៈតាំងមាំថា សត្វស្លាប់ហើយកើតទៀតក៏មិនមែន មិនកើតទៀត ក៏មិនមែន