ម្នាលគហបតី សេចក្តីនៃពាក្យនេះឯង ដែលព្រះមានព្រះភាគត្រាស់ហើយ ដោយសង្ខេប អ្នកគប្បីយល់ដោយសេចក្តីពិស្តារយ៉ាងនេះចុះ។ ហេតុនោះ ព្រះមានព្រះភាគ ត្រាស់ហើយថា
[៤២] ពាក្យថា នាគស្ងាត់ចាកធម៌ទាំងឡាយណា ប្រព្រឹត្តទៅក្នុងលោក ត្រង់ពាក្យថា ចាកធម៌ទាំងឡាយណា គឺចាកទិដ្ឋិទាំងឡាយ។ ពាក្យថា ស្ងាត់ គឺស្ងាត់ ស្ងាត់វិសេស ស្ងាត់ដោយប្រការ ចាកកាយទុច្ចរិត ចាកវចីទុច្ចរិត ចាកមនោទុច្ចរិត ចាករាគៈ។បេ។ ស្ងាត់ ស្ងាត់វិសេស ស្ងាត់ដោយប្រការ ចាកអភិសង្ខារ ជាអកុសលទាំងពួង។ ពាក្យថា ប្រព្រឹត្តទៅ គឺ ត្រាច់ នៅ ទៅ ប្រព្រឹត្ត រក្សា ប្រព្រឹត្តទៅ ឲ្យប្រព្រឹត្តទៅ។
អ្នកប្រាជ្ញលះបង់លំនៅ មិនមានការរលឹកអាល័យចំពោះលំនៅ មិនធ្វើសេចក្តីស្និទ្ធស្នាលក្នុងកាម ជាអ្នកទំនេរចាកកាមទាំងឡាយ មិនធ្វើវដ្តៈឲ្យជាប្រធាន មិនគប្បីធ្វើជំទាស់នូវពាក្យដោយជនទេ។
[៤១] នាគស្ងាត់ចាកធម៌ទាំងឡាយណា ប្រព្រឹត្តទៅក្នុងលោក មិនគប្បីពោលប្រកាន់ទិដ្ឋិទាំងនោះទេ ឯលម្ពុជាត កណ្តកវារិជាត មិនប្រឡាក់ដោយទឹកផង ដោយភក់ផង យ៉ាងណាមិញ មុនិជាអ្នកពោលនូវសេចក្តីស្ងប់ មិនប្រាថ្នា មិនប្រឡាក់ក្នុងកាមផង ក្នុងលោកផង ក៏យ៉ាងនោះឯង។