ពាក្យនេះ ជាពាក្យទៀង ជាពាក្យពិត ពាក្យប្រាកដ ពាក្យមែន ពាក្យទៀងទាត់ ពាក្យមិនប្រែប្រួលដូច្នេះ មិនមាន មិនមានព្រម តថាគត មិនបាន តថាគតលះបង់ ផ្តាច់បង់ ឲ្យស្ងប់រម្ងាប់ហើយ ធ្វើមិនគួរឲ្យកើតឡើងទៀត ដុតដោយភ្លើង គឺញាណហើយ ហេតុនោះ (ទ្រង់ត្រាស់ថា) ការជ្រើសរើស ហើយប្រកាន់ក្នុងធម៌ទាំងឡាយ។
[៨] ពាក្យថា តថាគតឃើញ (ទោស) ក្នុងទិដ្ឋិទាំងឡាយ មិនប្រកាន់ អធិប្បាយថា តថាគតកាលឃើញទោសក្នុងទិដ្ឋិទាំងឡាយ មិនប្រកាន់ មិនបបោសអង្អែល មិនជាប់ចិត្តនូវទិដ្ឋិទាំងឡាយ ឬថា ទិដ្ឋិទាំងឡាយ តថាគតមិនគប្បីប្រកាន់ មិនគប្បីបបោសអង្អែល មិនគប្បីជាប់ចិត្ត ហេតុនោះ (ទ្រង់ត្រាស់ថា) តថាគតឃើញ (ទោស) ក្នុងទិដ្ឋិទាំងឡាយ មិនប្រកាន់ដោយប្រការយ៉ាងនេះឯង។ មួយទៀត ដំណើរគឺទិដិ្ឋ សេចក្តីប្រកាន់គឺទិដ្ឋិ ផ្លូវឆ្ងាយគឺទិដ្ឋិ ចម្រូងគឺទិដ្ឋិ ការអន្ទះអន្ទែងគឺទិដ្ឋិ សញ្ញោជនៈគឺទិដ្ឋិនុ៎ះថា លោកទៀង ពាក្យនេះឯង ជាពាក្យពិត ពាក្យដទៃ ជាមោឃៈ ឯទិដ្ឋិនេះ ប្រកបដោយទុក្ខ ប្រកបដោយសេចក្តីថ្នាំងថ្នាក់ ប្រកបដោយសេចក្តីចង្អៀតចង្អល់ ប្រកបដោយសេចក្តីក្រហល់ក្រហាយ