រសទាំងឡាយមានយ៉ាងនេះ ក្នុងអតីតកាល ថាកាយរបស់អញ មានយ៉ាងនេះ ផោដ្ឋព្វៈមានយ៉ាងនេះ ក្នុងអតីតកាល ថាចិត្តរបស់អញមានយ៉ាងនេះ ធម្មារម្មណ៍មានយ៉ាងនេះ ក្នុងអតីតកាល បុគ្គលមិនត្រេកអរនឹងអារម្មណ៍ទាំងនោះ ព្រោះវិញ្ញាណមិនជាប់ចំពាក់ដោយឆន្ទរាគ អ្នកដែលមិនត្រេកអរនឹងអារម្មណ៍ទាំងនោះ ឈ្មោះថាមិនអាស្រ័យកាលខាងដើម យ៉ាងនេះខ្លះ។ មួយទៀត ការសើច ការចរចា ការនិយាយ ការលេងជាមួយនឹងមាតុគ្រាម ក្នុងកាលពីដើមណា បុគ្គលមិនត្រេកអរនឹងការសើចជាដើមនោះ មិនប្រាថ្នានឹងការសើចជាដើមនោះ មិនដល់នូវសេចក្តីត្រេកអរនឹងការសើចជាដើមនោះ ឈ្មោះថាមិនអាស្រ័យកាលខាងដើម យ៉ាងនេះខ្លះ។
[៦១] ពាក្យថា ជាអ្នកដែលគេមិនគួររាប់ក្នុងកាលជាកណ្តាល អធិប្បាយថា បច្ចុប្បន្នកាល លោកហៅថា កាលជាកណ្តាល។ បុគ្គលប្រារព្ធបច្ចុប្បន្នកាលហើយ លះបង់តណ្ហា រលាស់ចោលទិដ្ឋិ ព្រោះលះបង់តណ្ហា ព្រោះរលាស់ចោលទិដ្ឋិ ទើបគេមិនគួររាប់ថា ជាអ្នកត្រេកអរ មិនគួររាប់ថា ជាអ្នកប្រទូស្ត មិនគួររាប់ថា ជាអ្នកវង្វេង មិនគួររាប់ថា ជាអ្នកជាប់ចំពាក់ មិនគួររាប់ថា ជាអ្នកស្ទាបអង្អែល មិនគួររាប់ថា ជាអ្នកដល់នូវសេចក្តីរាយមាយ មិនគួររាប់ថា ជាអ្នកដល់នូវសេចក្តីមិនដាច់ស្រេច មិនគួររាប់ថា ជាអ្នកដល់នូវកំឡាំង។ អភិសង្ខារទាំងនោះ បុគ្គលនោះលះបង់ហើយ ព្រោះលះបង់អភិសង្ខារទាំងឡាយ