នៅជិតគល់ឈើ សមណៈនោះ មានស័ក្តិធំ។ មួយទៀត សមណៈជាអ្នកស្រងូតស្រងាត់ពេក មានមុខស្រពោនក្រៃពេក ជាអ្នកកុហកក្រៃពេក រួសរាយក្រៃពេក ត្រូវគេសរសើរដោយអំណាចមាត់ (របស់ខ្លួន) ថា សមណៈនេះ បានវិហារសមាបត្តិទាំងឡាយដ៏ស្ងប់ស្ងាត់នេះ មានសភាពយ៉ាងនេះ ពោលពាក្យប្រាកដដូច្នោះ ជាពាក្យដ៏ជ្រៅ លំបាកយល់ ដ៏ល្អិតកំបាំង ជាវាចាប្រកបដោយសុញ្ញតនិព្វាន ជាលោកុត្តរ។ កិរិយាធ្វើមុខស្រពោន ភាពនៃភិក្ខុជាអ្នកធ្វើមុខស្រពោន ការកុហក ការប្រព្រឹត្តិទៅនៃភិក្ខុកុហក ភាពនៃភិក្ខុកុហកឯណា មានសភាពយ៉ាងនេះ នេះលោកហៅថា កុហនវត្ថុខាងការខ្សឹបជិត។ កុហនវត្ថុទាំង ៣ ប្រការនេះ ភិក្ខុណាលះបង់ ផ្តាច់បង់ ឲ្យស្ងប់ ឲ្យស្ងប់រម្ងាប់ ធ្វើមិនគួរឲ្យកើតឡើងបាន ដុតដោយភ្លើង គឺញាណហើយ ភិក្ខុនោះ លោកហៅថា អ្នកមិនកុហក ហេតុនោះ (ទ្រង់ត្រាស់ថា) អ្នករួញចិត្ត អ្នកមិនកុហក។
[៧៨] ពាក្យថា អ្នកមិនមានសេចក្តីប្រាថ្នា អ្នកមិនមានសេចក្តីកំណាញ់ អធិប្បាយថា តណ្ហា លោកហៅថា សេចក្តីជាប់ចំពាក់ បានដល់សេចក្តីត្រេកអរ សេចក្តីត្រេកអរមានកំឡាំង។បេ។ អភិជ្ឈា លោភៈ អកុសលមូល។ សេចក្តីប្រាថ្នានេះ ភិក្ខុណាលះបង់ ផ្តាច់បង់